នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ អង្គភាពប្រៃសណីយ៍កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពីធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងដៃគូធុរកិច្ចពាក់ព័ន្ធនិងវិស័យប្រៃសណីយ៍ក្នុងតំបន់អាស៊ាន និង ប្រតិភូដៃគូសហការ មកពីជប៉ុន ឥណ្ឌា និងអូស្ត្រាលី ផងដែរ។នេះជាកិច្ចប្រជុំប្តូរវេន មួយឆ្នាំម្តង ក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ក្នុងតំបន់អាស៊ាន។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ សេវាប្រៃសណីយ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីមនុស្សទៅ ពីសហគមន៍ ជាមួយនឹង បណ្តាញអាជីវកម្មផ្សេងៗ ស្របពេលដែល ពិភពលោកនាពេលបច្ចុប្បន្នផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវប្រព័ន្ឋបច្ចេកវិទ្យា ហើយសារៈសំខាន់ នៃសេវាប្រៃសណីយ៍ត្រូវតែជាសេវាមាន ប្រសិទ្ធភាព គួរឱ្យទុកចិត្ត និងប្រកបដោយភាពច្នៃប្រឌិតដែលមិនអាចពិពណ៌នាបាន។ លោក អភិបាលរងខេត្តសង្ឃឹមថា ការសហប្រតិបត្តិការរវាងប្រតិបត្តិករប្រៃសណីយ៍ជាពិសេសក្នុង តំបន់អាស៊ាន នឹងធ្វើអោយវិស័យប្រៃសណីយ៍កាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់ ក្នុងនោះដែរប្រតិបត្តិករនៅតែបន្តរក្សាសម្ព័នភាព ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ម៉ម អំណត់ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះមិនត្រឹមតែរំលឹកពីប្រវត្តិប្រៃសណីយ៍អាស៊ានទេ ប៉ុន្តែផ្តោតទៅលើមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងការរួបរួមគ្នាជាអង្គភាពប្រៃសណីយ៍ថ្នាក់តំបន់។ កិច្ចប្រជុំនេះក៏ គឺជាវេទិកាចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗ ដើម្បីពង្រឹង និងពង្រីកនូវវឌ្ឍនភាព និងបណ្តាញទំនាក់ទំនងធុរកិច្ចប្រៃសណីយ៍ និងក៏ជាឳកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាលើកឡើងនូវប្រធានបទពិភាក្សាមួយចំនួនដែលមានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវសេវាប្រៃសណីយ៍ ។ឯកឧត្តម បន្តថា៖ ជាច្រើនឆ្នាំមកនេះ ប្រៃសណីយ៍កម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់តាមរយៈការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្ម និងនវានុវត្តន៍ ។ យើងបានវិនិយោគលើបច្ចេកវិទ្យា ពង្រឹងគុណភាពសេវាកម្ម បង្កើតបន្ថែមនូវផលិតផលប្រៃសណីយ៍ និងបង្កើនការចែកចាយទៅដល់ជនបទ ។ឯកឧត្តម ម៉ម អំណត់បញ្ជាក់ថា៖កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ប្រៃសណីយ៍ឆ្នាំ ២០២២-២០៣០ ដែលផ្តោតសំខាន់ទៅលើគោលដៅសំខាន់ៗបួន ។ ទី១៖ ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ។ ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកបណ្តាញប្រៃសណីយ៍ជាតិដោយជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ ទី៣៖ សម្របសម្រួលវិស័យឯកជនឲ្យមានការចូលរួមក្នុងធុរកិច្ចប្រៃសណីយ៍ ។ ទី៤៖ ពង្រឹងតួនាទីប្រៃសណីយ៍កម្ពុជា ដោយធ្វើពិពិធកម្ម និងនវានុវត្តន៍ផលិតផល និងសេវាកម្មប្រៃសណីយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល និងជំរុញការពង្រីកយ៉ាងទូលំទូលាយលើសេវាប្រៃសណីយ៍សកលទៅដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងតម្លៃសមរម្យ៕
អង្គភាពប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំ ស្តីពីធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០
- 15
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 15
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 15
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 15
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 15
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 15
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 15
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 15
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 15
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 15
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 15
- ដោយ vannak