រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ទិវាប្រជាជនពិភពលោកលើកទី៣៥ អបអរសាទរខួប ៣០ឆ្នាំ នៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD-30)

  • 33
  • ដោយ vannak

ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងទិវាប្រជាជនពិភពលោកលើកទី៣៥ អបអរសាទរខួប ៣០ឆ្នាំ នៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD-30) ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីតំណាងឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានី ខេត្ត។ ជារៀងរាល់ឆ្នាំអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍នៃក្រសួងផែនការ បានសហការជាមួយនឹងមូលនិធិសហ ប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា (UNFPA) រៀបចំទិវាប្រជាជនពិភពលោក ដើម្បីចូលរួមអបអរសាទរ និង រំលឹកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាប្រជាជនដែលកំពុង កើតមាននាពេលបច្ចុប្បន្ននិងអាចនឹងកើតមាននាពេលអនាគតដោយចាត់ទុក “ប្រជាជនជាមធ្យោបាយនៃការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង”។ សម្រាប់ឆ្នាំ២០២៤នេះ អគ្គលេខាធិការដ្ឋាន បន្តសហការជាមួយនឹង អង្គការ UNFPA រៀបចំកម្មវិធីរួមគ្នា (១) ទិវាប្រជាជនពិភពលោកលើកទី៣៥ (២) អបអរសាទរខួប៣០ឆ្នាំនៃ វត្តមានរបស់ UNFPA នៅកម្ពុជា និង (៣) ខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (ICPD-30) ក្រោម ប្រធានបទជាតិគឺ "ទិន្នន័យប្រកបដោយបរិយាបន្ន ប្រជាជនដែលមានភាពធន់ ដើម្បីកសាងអនាគតមួយប្រកបដោយ សមធម៌សម្រាប់គ្រប់គ្នា"៕

អត្ថបទទាក់ទង