រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំគណ:កម្មាធិការដឹកនាំ(Steering Committee) លើកដំបូង នៃគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ( WASAC) និងកិច្ចប្រជុំគណ:កម្មាធិការដឹកនាំ (Steering Committee) លើកទី៥ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)

  • 63
  • ដោយ vannak

នៅព្រឹកថ្ងៃព្រហស្បត៏ ១១កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណ:ការ និងដឹកជញ្ជូន លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការដឹកនាំ(Steering Committee) លើកដំបូង នៃគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ( WASAC) និងកិច្ចប្រជុំគណ:កម្មាធិការដឹកនាំ (Steering Committee) លើកទី៥ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្រោមឥណទានសម្បទានរបស់ធនគារពិភពលោក ក្រោមអធិបតីភាពឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ ។ កិច្ចប្រជុំផ្តោតលើវឌ្ឍនភាព បញ្ហាប្រឈម និងការពិភាក្សាកំរិតគោលនយោបាយនៃការអនុវត្តគម្រោងដូចខាងក្រោម ៖ ១- ប្រកាសសុពលភាពសមាសភាពក្នុងសេចក្តីសម្រេច ស្តីពីការកែសម្រួលគណ:កម្មាធិការដឹកនាំ (Steering Committee) នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) ក្រោមឥណទានសម្បទានរបស់ធនគារពិភពលោក ។២- វឌ្ឍនភាព និងបញ្ហាប្រឈមរបស់អង្គភាពគ្រប់គ្រងគម្រោង-១ (PMU-1) និងអង្គភាពគ្រប់គ្រងគម្រោង-២ (PMU-2) ។៣- វឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យ ។៤- វឌ្ឍនភាពនៃការសិក្សាកំណត់តម្លៃសេវាទឹកកខ្វក់ និងកិច្ចដំណើរការរៀបចំការបញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាត ។

អត្ថបទទាក់ទង