នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីអស់លោក លោកស្រីជាអគ្គនាយកសំណង់ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួន ៦ខេត្ត រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រមាណជាង៣០០នាក់ចូលរួម។ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា សិក្ខាសាលា (ស្តីពីនីតិវិធីនៃការ ធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់) ដែលបានធ្វើឡើងនៅលើទឹកដីអង្គរ គឺមានសារៈដ៏សំខាន់បំផុត ដោយខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្រ ដែលដូនតាយើងបានបន្សល់ទុកនៅជាកេរ្តិ៍មរតកមកដល់ពេលនេះ ។ ឯកឧត្តមបានបន្តទៀតថា សម្រាប់ខេត្តសៀមរាប រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់កែលម្អ និងអភិវឌ្ឍន៍លើវិស័យជាអាទិភាពជាច្រើន ជាពិសេសគឺវិស័យអប់រំ វិស័យ ការងារ ការ កសាងធនធានមនុស្ស វិស័យដីធ្លី និងសំណង់ ព្រមទាំងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីឲ្យស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នផងដែរ ។ ឯកឧត្តមក៏បានចាត់ទុកថា អង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ ចំពោះមន្ទីរជំនាញ អាជ្ញាធរដែនដី និងបណ្តាក្រុមហ៊ុនដែល កំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ក្នុងខេត្តសៀមរាប ក៏ដូចខេត្តទាំង៦ដែលបានចូលរួម ស្របពេលដែលវិស័យអចលនវត្ថុដែលមានដីធ្លី និង សំណង់កំពុងមានសន្ទុះកើនឡើង ជាមួយគ្នានេះ យើងសង្កេតឃើញថាវិស័យសំណង់នៅខេត្តសៀមរាប កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។ឯកឧត្តម លាង មុនីរិទ្ធ បានបញ្ជាក់នៅក្នុងអង្គសិក្ខាសាលាថា វិស័យសំណង់ ដែលជាវិស័យកំពុងមានការរីកចម្រើនខ្លាំង ក៏កើតមាននូវបទល្មើសសំណង់ជាច្រើនផងដែរ នៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ដូចជាការសាងសង់ ការជួសជុល ការរុះរើដោយគ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសលិខិតអនុញ្ញាតជាដើម ។ ដោយករណីប្រឈមនឹងចំណុចអវិជ្ជមាននៃបទល្មើសសំណង់បែបនេះ ឯកឧត្តមបានសូមឲ្យអាជ្ញាធរដែនដី និងមន្ទីរជំនាញ ក៏ដូចជាបណ្តាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ត្រូវពង្រឹងការគ្រប់គ្រងលើវិស័យនេះ និង គោរពតាមបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសតាមស្មារតីប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង។ ឯកឧត្តមបានបន្តថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវឧបករណ៍តតិយុត្ត និង វិធានការចាំបាច់មួយចំនួនទាក់ទងនឹងវិស័យសំណង់ វិស័យរដ្ឋបាលដីធ្លី និងវិស័យរៀបចំដែនដី គឺមានអនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់សម្រាប់គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តម្រង់ ទិសក្នុងការអនុវត្តលើការងារនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធ បានសំណូមពរដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលជាអ្នកធ្វើការពាក់ព័ន្ធលើវិស័យសំណង់ ត្រូវបង្កើនការយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់មន្ត្រីជំនាញ ដែលជាគ្រូឧទ្ទេស និងសូមចូលរួមជាមតិ យោបល់ ឲ្យបានផុលផុស ដើម្បីជាធាតុចូលសម្រាប់យកទៅអនុវត្តកាងារជាក់ស្តែងផងដែរ ៕
សិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តសៀមរាប
- 74
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 74
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 74
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 74
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 74
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 74
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 74
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 74
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 74
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 74
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 74
- ដោយ vannak