នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ឯកឧត្តម ស៉ិន រុន សមាជិកក្រមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សំកុល សុខចិត្រា អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមប្រកាសចូលកាន់តំណែងឧត្តមសេនីយ័ត្រី សៀ ទីន ជាមេបញ្ជា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និងបំពាក់ឋានន្តរស័កដល់មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស។ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានផ្តាំផ្ញេី ដោយសង្កត់ធ្ងន់ដល់មេបញ្ជាការកងរាជវុធហត្ថដែលទេីបចូលកាន់តំណែងនាេលនេះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ហេីយត្រូវទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសឱ្យខានតែបាន ពិសេសក្មេងទំនេីង និងគ្រឿងញៀន។
