រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបិទការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤

  • 62
  • ដោយ vannak

ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមក្នុងពិធីបិទការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងមានការអញ្ជេីញចូករួមពីឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការ ស្ប៉េស្យាល់ខេត្តកំពង់ធំ ឯកឧត្តម ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងជាក្រុមការងារស្ប៉េស្យាល់អូឡំាពិកកម្ពុជា លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងប្អូនៗ ក្មួយៗ កីឡាករ កីឡាការិនី ជនមានសតិខ្សោយសតិបញ្ញា និងអាណាព្យាបាលទាំងអស់ នៅកីឡដ្ឋានខេត្តសៀមរាប។ លោកអភិបាលរងខេត្ត ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីបិទការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជាថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ ជាមួយឯកឧត្តម លោក លោកស្រី នាពេលនេះ។ ជាមួយនេះ លោកសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម សែម សុខា រដ្ឋលេខា ធិ ការ អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ឯកឧត្តម អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកម្ពុជា ឯកឧត្តម លោក លោកស្រី ប្អូនៗ ក្មួយៗ កីឡាករ កីឡាការិនី ជនមានសតិខ្សោយសតិបញ្ញា និងអាណាព្យាបាលទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជាថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប-អង្គរដ៏បវរនៃយើងនាពេលនេះ។ ទន្ទឹមនឹងនេះ លោកសូមថ្លែងអំណរគុណ និងកោតសសើរដោយស្មោះ ចំពោះឯកឧត្តម អគ្គលេខាធិការ និងជាប្រធានក្រុមការងារគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបានសហការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ លើកិច្ចប្រកួតកីឡាស្ប៉េស្យាល់អូឡាពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ដែលមានកីឡាករ កីឡាការិនី ជាជនមានសតិខ្សោយសតិបញ្ញា ពីខេត្តកំពង់ធំ និងខេត្តសៀមរាប ចូលរួមក្នុងការប្រកួតជានាពេលនេះ ដោយបានរួមគ្នាគោរពគោលការណ៍ និងបទបញ្ជានៃការប្រកួតប្រជែងបានល្អត្រឹមត្រូវនិងមានស្មារតីស្រឡាញ់កីឡាករពិតប្រាកដ ដើម្បីទទួលបាននូវលទ្ធផលបច្ចេកទេស ស្របតាមសមត្ថភាពរបស់ខ្លួនដោយមិនគិតពីការឈ្នះ-ចាញ់ឡើយ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏សូមកោតសសើរដោយស្មោះ ចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែង តាំងពីថ្ងៃចាប់ផ្តើមរហូតដល់ ថ្ងៃបញ្ចប់នេះដោយយកអស់កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ ប្រក បដោយស្មារតី យុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាម បច្ចេកទេស និងជម្រុញឱ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ។ ជោគជ័យនៃការប្រគួតនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការធ្វើឱ្យរីកចម្រើននូវវិស័យកីឡានៅកម្ពុជា ក៏ដូចជាវិស័យអប់រំទូទាំងខេត្តផងដែរ។ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្ត សូមបញ្ជាក់ជូន ឯកឧត្តម លោក លោស្រី និងអង្គពិធីទាំងមូល ជ្រាបថា កីឡាពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានកាយសម្បទារឹងមាំ មានបញ្ញាភ្លឺថ្លា និងមានសីលធម៌ល្អ កីឡាក្លាយ ជាសេវាសុខភាព មានតម្លៃ ដូចសេវាសុខាភិបាលសាធារណៈដែរ។ ជាមួយនេះកីឡាមានតួនាទីធ្វើជាគំរូល្អ ជាទូតនៃសន្តិភាព និងអាចដណ្តើមបាននូវកិត្យានុភាពជូនជាតិទៀតផង។ មិនតែប៉ុណ្ណោះ ប្អូនៗ ក្មួយៗ ដែលអនុវត្ត កីឡាប្រចាំអាចជៀសផុតពីអំ ពើ អបាយមុខផ្សេងៗ។ល។ ព្រោះកីឡានាំឱ្យមានវិន័យវិន័យនាំឱ្យ មានសណ្តាប់ធ្នាប់ មានសេចក្តីថ្លៃថ្នូរ និងនាំឱ្យមានកិត្តិយស។ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោកសូមអំពាវនាវ ដល់មន្រ្តីថ្នាក់ដឹកនាំ ទាំងអស់ សូមចូលរួមបំផុសបំផុលចលនាកីឡា នៅទូទាំងខេត្តឱ្យបានទូលំទូលាយ ដើម្បីជាគោលដៅសម្រាប់សុខមាលភាព ទាំងផ្លូវកាយ ផ្លូវបញ្ញា របស់ប្អូនៗ ក្មួយៗ កីឡាករផង និងរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ៕

អត្ថបទទាក់ទង