ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្ត មានកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមការដឹកនាំ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត លោក ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក អភិបាលនៃគណៈអភិបាលក្រុង/ស្រុក លោក អធិការនគរបាលក្រុង/ស្រុក លោក មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទាំងក្រុមការងារជំនាញមួយចំនួនផងដែរ។ លោកអភិបាលរងខេត្ត បាន ណែ នាំដល់គណៈ បញ្ជាការឯកភាពរដ្ឋ បា ល ក្រុង ស្រុក ធ្វើការចុះត្រួតពិនិត្យ ទប់ស្កាត់ បញ្ឈប់ជាបន្ទាន់នូវ ការ ធ្វើ ប្រតិប ត្តិ ការ អាជីវកម្មឆ្នោត-ឡូតូ និ ង ឆ្នោតផ្សង សំណា ង ទាំង អ ស់ នៅ ក្នុ ង ភូមិសាស្ត្រ ខេត្ត សៀ មរាប។សម្រាប់ក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មឆ្នោត-ឡូតូ និ ង ឆ្នោតផ្សងសំណា ង នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលបានស្នើសុំប្រតិបត្តិការអាជីវកម្មមក រដ្ឋបាលខេត្ត សៀមរាប ត្រូវអនុត្តតាមការណែនាំ លិខិតបទដ្ឋានគ តិយុត្តរបស់គណៈកម្មកា រគ្រ ប់គ្រ ង ល្បែងពាណិជ្ជកម្មកម្ពុជា តាមរយៈ សេចក្តី ណែ នាំ របស់ អគ្គ លេ ខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង ល្បែង ពាណិជ្ជ ក ម្ម កម្ពុជា ស្តីពីការធ្វើ អាជីវក ម្ម ល្បែងផ្សង សំណា ងនៅក្នុង ព្រះរាជា ណា ចក្រកម្ពុជា របស់ ប្រតិបត្តិករល្បែងផ្ស ង សំណាង ក្នុងនោះ រដ្ឋបាលខេត្តសៀមរាប ក៏បានដាក់នូវគោលការណ៍ណែនាំ មួយចំនួនដល់ក្រុមហ៊ុន ត្រូវ អនុ វត្ត តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស ពាក់ព័ន្ធនឹងគោលការណ៍ នីតិវិធី បែបបទ សម្រាប់ការធ្វើប្រតិបត្តិកា រអាជីវ កម្មឆ្នោត-ឡូតូ និ ង ឆ្នោតផ្សង សំណា ងរបស់គណៈកម្មកា រគ្រ ប់គ្រ ង ល្បែង ពាណិជ្ជកម្មកម្ពុជា។ទន្ទឹមនឹងនេះ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ មានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតាមដាន ចំពោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណលើករណីធ្វើប្រតិបត្តិការក្រៅដែនអាជ្ញាបណ្ណ។
កិច្ចប្រជុំ ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប
- 79
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 79
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 79
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 79
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 79
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 79
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 79
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 79
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 79
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 79
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 79
- ដោយ vannak