លោក ឌី រ៉ាដូ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលរងខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពិន ប្រាកដ ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង និង លោក ហែន ពុទ្ធី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួស ឯកឧត្តម លី សំរិទ្ធ ដែលបានទទួលភារកិច្ចថ្មីជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ។ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា និង ការអញ្ជើញចូលរួមពីឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រិក្សាខេត្ត អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក កងកម្លាំងទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត ។ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត សង្ឃឹមថាមន្រ្តីដែលប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និង ការអភិវឌ្ឍខេត្តសៀមរាប ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ ម៉ារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរនាពេលកន្លងមក ។ ឯកឧត្តមរដ្ឋលេខាធិការបានសង្ឃឹមថា អភិបាលរងទាំងពីរដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាពជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តសៀមរាបឲ្យកាន់តែមានការរីកចម្រើនថែមទៀត។ ឯកឧត្តមបានមានប្រសាសន៍កោតសរសើរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងទីក្រុងស្អាត ក្នុងនោះមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ឲ្យកាន់តែមានរបៀបរៀបរយ និងសោភ័ណ្ឌភាព បរិស្ថានអនាម័យ ក្នុងក្រុងទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវជាតិអន្តរជាតិចូលមកទស្សនាកម្សាន្ត។ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីស្ថានភាពនយោបាយ ក្នុងនិងក្រៅប្រទេស ព្រមទាំងលើកផងដែរ អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) និង បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់លើការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងបង្កើនការបង្ក្រាបអំពើជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបង្ក្រាបក្រុមក្មេងទំនើង ដើមី្បរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និង ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដែលជាកត្តាចំបងនៅក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរខេត្ត ឲ្យមានកិច្ចសហការគ្នាល្អជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការបង្ក្រាប នូវរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើលោកអភិបាលរងខេត្តថ្មីទាំងពីរ ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និង ត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើនបន្ថែមទៀត ៕
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលង នៃគណៈអភិបាលខេត្តសៀមរាប
- 59
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 59
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 59
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 59
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 59
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 59
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 59
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 59
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 59
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 59
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 59
- ដោយ vannak