ដើមឈើ ប្រភេទដើមក្ងោក និង ដើមជ្រៃកូរ៉េ ចំនួន ៤៥០ដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា លើគម្រោង( ធី. ដើមឈើសម្រាប់ជីវិត ) ធ្វើការដាំនៅអមសង្ខាង និងទ្រូងផ្លូវ វិថី៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ Oma Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពី ស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចៅសង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា ប្រជាការពារ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ចូលរួម ។ លោក ឆាយ ដឹប បានបញ្ជាក់ថា គម្រោង (Project T - ដើមឈើសម្រាប់ជីវិត) ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ជាមួយចក្ខុវិស័យ ការចូលរួមបង្កើតបរិស្ថានបរិសុទ្ធប្រកបដោយនិរន្តរភាពដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស និងធម្មជាតិ ដោយដាំដើមឈើដែលមានអាយុកាលចន្លោះពី២ ទៅ៣ឆ្នាំនៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប និងនៅជនបទ ដែលខ្វះខាតដើមឈើ ដើម្បីបង្កើននូវសម្រស់ ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ និងលើកកម្ពស់សោភ័ណភាពក្រុង និងទីជនបទក្នុងខេត្តសៀមរាប។ លោកជំទាវ Oma Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល បានលើកឡើងថា ទាក់ទងនឹងគម្រោងដាំដើមឈើនេះ លោកជំទាវសែនសប្បាយចិត្ត ដោយសារតែប្រទេសរបស់គាត់ជាប្រទេសបៃតង ហើយគាត់គិតថាក្រុងសៀមរាប គឺជាកន្លែងមួយដែលយើងគួរតែបង្កើតជាទីក្រុងបៃតង។ លោកជំទាវបានពេញចិត្តជាខ្លាំង ហើយគម្រោងនីមួយៗរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា គឺសុទ្ធតែមាននិរន្តរភាព និងផ្តល់ការអប់រំ មិនត្រឹមតែផ្តល់ការអប់រំដល់សិស្សអង្គការនោះទេ ព្រមទាំងផ្តល់ការអប់រំដល់សិស្សដ៏ទៃទៀតនៅតាមសាលាជនបទ ហើយគាត់សប្បាយចិត្តដែលឃើញក្មេងៗជំនាន់ក្រោយចូលរួមដាំដើមឈើ ។ លោក អ៉ឹង គឹមលាង បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បានដាំដើមឈើបានប្រមាណជាង១០ម៉ឺនដើម នៅទូទាំងខេត្ត ដែលធ្វើឲ្យខេត្តសៀមរាបនៅក្នុងរយៈពេល១០ឆ្នាំទៀត អ្វីៗនឹងប្រែប្រួលទាំងអស់ ។ ម៉្យាងទៀតដើមឈើជួយយើងច្រើន ឲ្យមានលំនឹងនៅសីតុណ្ហភាព លំនឹងនៃការប្រែប្រួលអាកាសធាតុ លំនឹងនៃធនធាតុទឹក និងជួយការពារពីខ្យល់កន្រ្តាក់ផងដែរ ។ ជាមួយនេះដែរ លោកអភិបាលរងខេត្តបានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូត ផងដែរថា គាត់ចូលចិត្តខេត្តសៀមរាប ហើយយើងគួរតែបន្តដាំដើមឈើថែមទៀត ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើនទៀត ដែលយើងនឹងសហការរៀបចំជាមួយនឹងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងរៀបចំបន្តទៀតផងដែរ ៕
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 59
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 59
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 59
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 59
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 59
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 59
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 59
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 59
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 59
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 59
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 59
- ដោយ vannak