នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២៤ បានបើកវេទិកាពិគ្រោះយោបល់ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥.២០២៧)របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាតំណាងមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក កងកម្លាំង មន្ទីរទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងអង្គការសង្គមស៊ីវិល អង្គការដៃគូរ ប្រមាណជា ១២០នាក់ចូលរួម ។ មានប្រសាសន៍នោះដែរលោក សុខ ថុល ក៏បានលើកឡើងពីគោលបំណងដោយបានបញ្ជាក់ថា វេទិកាពិគ្រោះយោបល់ រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥.២០២៧) គឺដើមី្បផ្តល់ឱកាសឲ្យបានពេញលេញ ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល បានធ្វើការពិនិត្យ និងបន្ស៉ីនូវគម្រោង សកម្មភាពអាទិភាព ដែលបានលើកឡើងដោយមន្ទីរ អង្គភាព ក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អង្គការសង្គមស៊ីវិល អង្គការដៃគូរអភិវឌ្ឍនានា ក្នុងខេត្ត ក្នុងការស្នើសុំបញ្ចូលគម្រោង សកម្មភាពជាអាទិភាពទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តសៀមរាប និង ដើមី្បធ្វើការផ្សព្វផ្សាយទៅដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរនូវប្រភពមូលនិធិ សម្រាប់គាំទ្រលើគម្រោង សកម្មភាព របស់រដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុក ដែលពុំទាន់មានប្រភពថវិកាសម្រាប់អនុវត្តនៅឡើយ។ លោកអភិបាលរងខេត្ត ក៏បានលើកនូវបទពិសោធន៍ល្អៗមួយចំនួន ដែលរដ្ឋបាលខេត្ត ក៏ដូចក្រុង ស្រុក ព្រមទាំងអង្គការដៃគួរ បានចូលរួមអនុវត្តនៅរៀងរាល់ឆ្នាំ ដោយទទួលបានលទ្ធផលជាផ្លែផ្កាល្អ ដែលគ្រប់មូលដ្ឋានទទួលបាន ។ លោកបានបន្ត ទៀតថា ក្នុងអង្គវេទិកាពិគ្រោះយោបល់ក្នុងថ្ងៃនេះ ក៏ជាការប្រមូលផ្តុំនូវរាល់មតិយោប់ និង បទពិសោធន៍នៅតាមបណ្តាក្រុង ស្រុក និង មន្ទីរ អង្គភាព ក៏ដូចអង្គការដៃគូរ ដែលបានលើកឡើង ដើមី្បជាធាតុចូល ក្នុងការឆ្លុះបញ្ចាំងទៅលើការអនុវត្តនៅ ឆ្នាំខាងមុខឲ្យទទួលបានជោគជ័យ។ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលនយោបាយនេះ គឺជាមុំមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលបំណងដ៏ចម្បង នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺតម្រូវឲ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឲ្យចូលកៀកទៅជិតប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេសយើង។ លោកក៏បានបញ្ជាក់ថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រព្រឹត្តទៅទទួលបានផ្លែផ្កាជាវិជ្ជមាន រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រាព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍គម្រោងក្នុងដែនដីរបស់ខ្លួន ព្រមទាំងឈ្មោះគម្រោងទីតាំងគម្រោង ដែលត្រូវអនុវត្តន៍ក្នុងដែនដីរបស់ខ្លួន ប្រកបដោយតម្លាភាព ។ លោកសង្ឃឹមថា នឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឲ្យការវិនិយោគ ការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូនដោយសង្គតិភាព និងមានប្រសិទ្ធភាព៕
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 6
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 6
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 6
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 6
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 6
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 6
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 6
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 6
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 6
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 6
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 6
- ដោយ vannak