ថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរបារ៉ាឌី ខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល បានចូលរួមក្នុងសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីន និងមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះ ជនពិការដោយសារមីន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ដៃគូអភិវឌ្ឍន៍អង្គការជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវអភិបាល អភិបាលរង និងជាប្រធានគណៈ កម្មការសកម្មភាពមីនរាជធានី-ខេត្ត។ លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្ស។ ភ្លើងសង្គ្រាម បានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះ ជាច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ដែលបានបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏សែនឈឺចាប់បំផុតដែលមិនធ្លាប់កើតមានពីមុន និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ បើទោះបីកម្ពុជាយើងបានជួបប្រទះនូវទុក្ខសោក ដោយសារបញ្ហាគ្រាប់មីន ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាមក៏ដោយ តែក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការជួយជ្រោមជ្រែងពីបណ្តារ ប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូជាច្រើន មកដល់ពេលនេះយើងឃើញថាគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ ជាតិផ្ទុះផ្សេងៗ ត្រូវ បានបោសសំអាតស្ទើនៅទូទាំងប្រទេស។ដោយឡែកសម្រាប់ខេត្តសៀមរាប ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ រហូតមកដល់ បច្ចុប្បន្ននេះ ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់អង្គភាពប្រតិបត្តិករដែលបានធ្វើប្រតិបត្តិការក្នុងខេត្តរួមមាន CMAC HaloTrust អង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតមីនលើទំហំផ្ទៃដីសរុបមាន ១៤៥,០៣០,៣៦៦ម៉ែត្រការ៉េ ស្មើនឹង ១៤,៥០៣ហិកតា រកឃើញមីនថ្មើជើង ចំនួន ២៣,៦៨៤គ្រាប់ មីនតោន ចំនួន ៧២៣គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទមាន ចំនួន ១១៧,៧៤៩គ្រាប់។ ទន្ទឹមនឹងនោះ យេីងបាននឹងកំពុងបន្តធ្វើការបោសសម្អាតមីន ការផ្សព្វផ្សាយអប់រំ ពីការគ្រោះថ្នាក់ដោយសារមីន ដោយសហការជាមួយក្រុមការងារផែនកាសកម្មភាពមីន អាជ្ញាធរ មូលដ្ឋាន អង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 42
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 42
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 42
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 42
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 42
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 42
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 42
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 42
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 42
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 42
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 42
- ដោយ vannak