ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដែលដឹកនាំដោយ លោក យ៉ាន់ សុខុម ប្រធានគម្រោងទំនាក់ទំនងរដ្ឋាភិបាល និងសហគមន៍ និងក្រុមការងារ បានចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ។ ក្នុងកិច្ចស្វាគមន៍លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រឹដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាននឹងកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ។ ម្យ៉ាងវិញទៀតអំពើជួញដូរមនុស្ស ត្រូវបានចាត់ទុកថា ជាទាសភាពសម័យទំនើប ដែលមានចរិកស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹង របត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ អន្តរជាតិជាដើម ដែលត្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដ៏មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធ ដែលមានការចាត់តាំង និងឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឲ្យបាន។ គួរបញ្ជាក់ផងដែរថា អង្គការ (IJM) បាននិងកំពុងចូលរួមចំណែកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ស្ថាប័នតុលាការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងមន្ទីរពាក់ព័ន្ធ ក្នុងការជួយសង្គ្រោះដល់ពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយអំពើជួញដូរមនុស្សទាំងក្នុងស្រុក និងឆ្លងដែន ដោយទទួលបានលទ្ធផលគួរជាទីមោទកភាព។ ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០២៤-២០២៨ របស់គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏ដូចជាការរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស អង្គការ(IJM) បានស្នេីសុំជួបជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីស្វែងយល់បន្ថែមអំពីអំពើជួញដូរកម្លាំងពលកម្ម និងពលករចំណាកស្រុកក្នុងខេត្តសៀមរាប៕
ក្រុមការងារនៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំខេត្ត
- 45
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 45
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 45
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 45
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 45
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 45
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 45
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 45
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 45
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 45
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 45
- ដោយ vannak