ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជេីញចូលរួមពិធីប្រកាសខេត្តសៀមរាបជាខេត្តទី១០ នៃការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ( ODF ) ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង, អស់លោក លោកស្រីជាអភិបាលរងខេត្ត តំណាងអង្គការដៃគូរ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាយរិទ្ធកម្ពុជា វិស័យឯកជន និង ប្រជាពលរដ្ឋ និង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណជាង ២០០០នាក់ចូលរួម។ ពិធីនេះក៏បានហែរពានជ័យលាភីអមដោយផែនក្រុមតន្ត្រីសិស្សសាលាបឋមសិក្សា វត្តបូណ៌ អាជ្ញាធរក្រុង ស្រុក ផែនកងកម្លាំងប្រដាប់អាវុធ ផែនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរិទ្ធកម្ពុជា ផែនមហាជន ផែនអង្គការដៃគូរ បានចេញដំណើរពីបរិវេណសួនច្បារព្រះរាជដំណាក់ ឆ្ពោះទៅកាន់អង្គពិធីនៅមុខសាលាគរុកោសល្យនិងវិក្រឹតការខេត្ត ព្រមទាំងបានធ្វើពិធីសម្ពោធបើកស្បៃប្រកាសជាផ្លូវការ។ បន្ទាប់ពីកម្មវិធីដង្ហែពានជ័យលាភីរួចមក លោកតំណាងអង្គការ Plan អន្ដរជាតិកម្ពុជាបានធ្វើរបាយការណ៍ជូនអង្គពិធី ស្តីពីដំណើរការអនុវត្តកម្មវិធីនាពេលកន្លងមករហូតសម្រេចបានគោលដៅដូចនាពេលនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ផងដែរ។ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលជួយជម្រុញការអប់រំអនាម័យ រហូតខេត្តសៀមរាប អាចសម្រេចបានជ័យលាភីជាខេត្ត ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ នេះក៏ជាកិត្យានុភាពរបស់ខេត្តក្នុងការលើកកម្ពស់ការសង្ឃឹមរស់ (life expectancy)របស់ប្រជាពលរដ្ឋក្នុងខេត្ត ឲ្យមានអាយុវែងថែមទៀត។ លោក អភិបាលរងខេត្ត បានបញ្ជាក់ថា តាមការអង្កេតអនាម័យតាមស្ថាប័ន/អង្គភាព បង្ហាញឱ្យឃើញពីស្ថានភាពអនាម័យនៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាសាធារណៈ និងកន្លែងសាសនា ដែលបានអង្កេតលើ ០៧ អញ្ញត្រកម្ម អនាម័យ នៃអង្គភាពនីមួយៗ ដូចជា ១/-មានបង្គន់អនាម័យដំណើរការ ២/-មានទឹកប្រើគ្រប់គ្រាន់សម្រាប់ បង្គន់ ៣/-មានកន្លែងលាងដៃ ឬសាប៊ូលាងដៃក្នុងបន្ទប់ទឹកបង្គន់ ឬក្បែរបង្គន់ ៤/-មានការបែងចែកបន្ទប់ បង្គន់ប្រុស-ស្រី ផ្សេងៗគ្នា ៥/-មានការសំអាតអនាម័យល្អក្នុងបន្ទប់បង្គន់រាប់បញ្ចូលទាំងធុងសម្រាម ៦/- មាន ជម្រាលសម្រាប់ជនពិការចូលបង្គន់ ៧-មានការសំអាត និងទុកដាក់សំរាមសមរម្យក្នុងបរិវេណអង្គភាព ដែល លទ្ធផលនៃការអង្កេតតាមស្ថានប័ន និងអង្គភាពរលើអញ្ញត្រកម្មទាំង ០៧នេះ ស្មើ ៩២%។ ចំពោះការចុះផ្ទៀងផ្ទាត់ODFខេត្តសៀមរាប លទ្ធផលបង្ហាញឱ្យឃើញថា ចំនួនសំណាកខ្នងផ្ទះប្រើបង្គន់ដែលបានពិនិត្យជាក់ស្តែង គឺខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួនស្មើនឹង ៩៤% នឹងខ្នងផ្ទះ ប្រើបង្គន់រួមស្មើនឹង ៦% ខ្នងផ្ទះមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% ខ្នងផ្ទះ ទុកដាក់ទឹកសម្រាប់ផឹក មានសុវត្ថិភាព ស្មើ១០០% ខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសម្រាមមានរបៀបរៀបរយ ១០០%។ឯកឧត្តម ឆាយ ឫទ្ធិសែន បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តសៀមរាប សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឲ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និង មានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។ឯកឧត្តមបន្តទៀតថា ការសម្រេចនេះ គឺ មានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះ ទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួននិង មានបង្គន់អនាម័យប្រើប្រាស់រួមគ្នា ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយកន្លងមក មានខេត្តចំនួន៩ រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម, ខេត្តរតនគីរី ហើយខេត្តសៀមរាបជាខេត្តទី១០ ។ លើសពីនេះ ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តមួយចំនួន៣ ថ្មីបន្ថែមទៀត នឹងទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល បន្ទាប់ពីខេត្តសៀមរាប ដែលធ្វើឲ្យចំនួនខេត្ត ODF កើនឡើងក្នុងចំណោម ២៥ រាជធានី ខេត្ត នៅទូទាំងប្រទេសកម្ពុជា៕
ខេត្តសៀមរាប ជាខេត្តទី១០ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
- 40
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 40
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 40
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 40
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 40
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 40
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 40
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 40
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 40
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 40
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 40
- ដោយ vannak