រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តសៀមរាបជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

  • 9
  • ដោយ vannak

នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តោ គិមស៊ាន តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្ដីជាប់កិច្ចសន្យា ក្នុងទីចាត់ការ អង្គភាពទាំង៨​ និងការិយាល័យប្រជាពលរដ្ឋ ព្រមទាំងក្រុមការងារសំអាតអនាម័យ​ បរិស្ថាន នៃសាលាខេត្តសៀមរាបក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ។ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថាក្នុងលក្ខណៈជាគ្រួសារតែមួយ នៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប ដែលឆ្លងតាមរយៈការបំពេញការងារនឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងាររបស់សាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឱ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនក្រៃលែង។ ឯកឧត្តម​ អភិបាលខេត្ដក៏បានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឱ្យបានទាន់ពេលវេលា និងមានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ ក្នុងការសម្រួលដល់ការទំនាក់ទំនង និងផ្តល់សេវាឱ្យទាន់ពេលជូនប្រជាពលរដ្ឋ។ ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ និងគ្រឿងឧបភោគបរិភោគជានិមិត្តរូបដល់បណ្តាទីចាត់ការ អង្គភាពទាំងអស់​ផងដែរ៕

អត្ថបទទាក់ទង