រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាប៊ូលាងដៃ និងជែលលាងដៃ ត្រូវបានក្រុមហ៊ុនយក្សាបោកអ៊ុត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលយកនូវ សាប៊ូលាងដៃចំនួន ៥០០ដប ជែលលាងដៃចំនួន ០៤កាន សាប៊ូកញ្ចប់ធំ ០១បេ និងសាប៊ូកញ្ចប់តូច ០១កេស ពីលោក ហែម ហេរ៉ា ជាម្ចាស់ហាងយក្សាបោកអ៊ុត បានឧបត្តម្ភជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងចូលរួមបង្ការ និងជួយទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ហាងយក្សាបោកអ៊ុត និងសូមថ្លែងអំណរគុណចំពោះវិស័យឯកជន និងបងប្អូនប្រជាជនក្នុងខេត្ត ដែលបានចូលរួមអនុវត្តតាមវិធាន និងការអំពាវនាវរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងទប់ស្កាត់វិបត្តិនានាដែលកើតឡើងដោយសារវិបត្តិកូវីដ១៩ និងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩។

អត្ថបទទាក់ទង