រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”​ ជាលើកទី២ រយៈពេលពីរថ្ងៃ

  • 4
  • ដោយ vannak

ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ នៅខេត្តសៀមរាប​ ដែលនឹងប្រព្រឹតទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍នេះដោយមាន​ ភាពអស្ចារ្យនៃ អាណាចក្រខ្មែរសម័យអង្គរ​រួមមាន​ :- ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ- ការសម្តែងនូវរបាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យ- ពិព័រណ៍ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក្សអាហារដោយសេរី (សម្រាប់ភ្ញៀវបរទេស)- ការសម្តែងនូវសិល្បៈប្រពៃណីខ្មែរ ជួបជាមួយតារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជា- ការប្រកួត «ទីងម៉ោង»​ ផងដែរ។

សូមអានខ្លឹមសារលម្អិតក្នុងកម្មវិធីដូចខាងក្រោម​ :

អត្ថបទទាក់ទង