រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ

  • 49
  • ដោយ vannak

ក្រោយពីទទួលបានព័ត៌មានបញ្ហាភ្ញៀវទេសចរណ៍ពីភាសាទំនាក់ទំនងភ្ញៀវរបស់អាជីវករនៅបារាយ៍ទឹកថ្លា ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត បានណែនាំឱ្យ លោក​ ង៉ូវ​ សេងកាក់​ អភិបាលរងខេត្ត​បានប្រជុំណែនាំដល់បងប្អូនអាជីវករលក់ដូរក្នុងភូមិសាស្ត្របារាយណ៍ទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកវិល​ ក្រុង​ ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកចៅសង្កាត់ទឹកវិល លោយនាយបុស្តិ៍រដ្ឋបាលសង្កាត់ទឹកវិល មន្ត្រីនគរបាលការពារបេតិកភ័ណ្ឌ មន្ត្រីអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីបងអាជីវករសរុបប្រមាណ ៣០ រូប។

ក្រោយពីពិភាក្សាគ្នារួច អង្គប្រជុំបានធ្វើការណែនាំដល់បងប្អូនអាជីវករដូចខាងក្រោម ៖១- បញ្ឈប់នូវរាល់សកម្មភាពសួរនាំភ្ញៀវពាក់ព័ន្ធនឹងប្រភេទមធ្យោបាយធ្វើដំណើររបស់ភ្ញៀវ២- អាជីវករគ្រប់រូបត្រូវបញ្ឈប់នូវរាល់សកម្មភាពដើរហៅភ្ញៀវមិនរៀបរយនៅតាមផ្លូវ ការចូលតូបណាមួយជាជម្រើសរបស់ភ្ញៀវ៣- បញ្ឈប់សកម្មភាពកាក់សួរនាំភ្ញៀវនៅលើចំណុចចំណោតឡើងលើខ្នងបារាយណ៍ ដែលជាសកម្មភាពអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ៤- ត្រូវពង្រឹងបន្ថែមនូវសេវាកម្មរបស់ខ្លួនពាក់ព័ន្ធនឹងការរៀបចំអនាម័យនៅកន្លែងអង្គុយបរិភោគអាហារនិងពិសេសត្រូវពង្រឹងគុណភាព រសជាតិ និងអនាម័យម្ហូបអាហាររបស់ខ្លួន។៥-ក្រោយពីបានស្តាប់ការពន្យល់ណែនាំរួចមក បងប្អូនអាជីវករផ្តេចជ្ញានឹងចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីចូលរួមកែលំអរសេវាកម្មទទួលភ្ញៀវនៅតំបន់បារាយណ៍ទឹកថ្លាឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានការពេញចិត្តពីភ្ញៀវទេសចរ។​ ក្នុងនាមអាជ្ញាធរខត្ត​ ក៏ស្នេីដល់បងប្អូនអាជីវករទាំងអស់​ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកេីតមានឡេីង​ ដេីម្បីរួមគ្នាលេីកស្ទួយវិស័យទេចរណ៍។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មានអំពីបញ្ហាដែលកេីតឡេីងនៅតំបន់ទេសចរណ៍បាយរាយទឹកថ្លានេះ និងតែងតែជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ និងដំណើរកំសាន្តរបស់ខ្លួន។

អត្ថបទទាក់ទង