រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប

  • 20
  • ដោយ vannak

ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូមអមដំណើរ ឯកឧត្តម អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ លោក ប្រធានការិយាល័យកុងស៊ុលនៃសាធារណរដ្ឋ ប្រជាមានិតចិន និងលោក ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ អភិបាល-អភិបាលរងក្រុង-ស្រុក ប្រតិបត្តិករទេសចរណ៍ និងម្ចាស់សហគ្រាស។

សៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាបបានបោះពុម្ភ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងខេត្តសៀមរាប ក្នុងការជួយផ្សព្វផ្សាយអំពីសក្កានុពលខេត្តសៀមរាប ទៅកាន់ពិភពលោក ជាពិសេស គឺផ្សព្វផ្សាយទៅកាន់អ្នកវិនិយោគិនអន្តរជាតិឱ្យបានឃើញ និងស្គាល់ពីសក្តានុពលវិនិយោគដ៏ខ្លាំងក្លាដែលខេត្តសៀមរាបរបស់យើងខ្ញុំ ព្រមទាំងធ្វើការទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកំសាន្តក្នុងខេត្តសៀមរាបឡើងវិញផងដែរ៕

អត្ថបទទាក់ទង