រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប

  • 29
  • ដោយ vannak

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤​ នៅសាលប្រជុំមន្ទីរ លោក​ សុខ​ ថុល​ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក​ ហាស់​ សុធារ៉ា​ ប្រធានមន្ទីរផែនការរួចមក​ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងផែនការ​បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត​ ក៏ដូចជាមន្ត្រីរាជការរបស់មន្ទះរផែនការខេត្តដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧​។ ជាមួយគ្នានេះដែរ​ ឯកឧត្តម​ ក៏បានផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំមន្ទីរ​ និងមន្ត្រី​ នៃមន្ទីរផែនការទាំងអស់ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសេីរ​ ពិសេសការផ្តល់សេវា​ និងរាល់ចុះជំរឿនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យស្របតាមនីតិវិធីច្បាស់លាស់។

អត្ថបទទាក់ទង