រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបប្រគល់សម្ភារៈមួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមបង្កាទប់ស្កាត់ការពារជម្ងឺកូវីដ១៩

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានទទួលសម្ភារៈមួយចំនួន មានអង្ករ ,អាល់កុល , ជែលលាងដៃ , ម៉ាស់ , ទឹកសុទ្ធ ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប។

លោកប្រធានសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានបញ្ជាក់ថាសម្ភារៈទាំងនេះមានអង្ករ ១តោន ,អាល់កុល ១០កាន , ជែលលាងដៃ ១០០ដប , ម៉ាស់ ២០ប្រអប់ និង ទឹកសុទ្ធ ៥០យូរ ដែលជាទឹកចិត្តដ៏សប្បុរសរបស់បងប្អូនជាសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់ នូវជម្ងឺឆ្លងកូវីដ១៩ ជាមួយអាជ្ញាធរខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ លោកបានបន្តទៀតថា ការប្រគល់សម្ភារៈទាំងនេះ មិនចំពោះរដ្ឋបាលសាលាខេត្តប៉ុណ្ណោះទេ គឺ នឹងយកទៅប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដែលជាកម្លាំងជួរមុខផងដែរ ។

លោក ពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ក៏ដូចជាបណ្តាក្រុមហ៊ុននានា ក្នុងពេលកន្លងមក ដែលបានបរិច្ចាគនូវសម្ភារៈបរិក្ខាមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង កូវីដ១៩នៅកម្ពុជា ។ លោកក៏បានធ្វើការសាទរផងដែរ នាថៃ្ងនេះក្រសួងសុខាភិបាល បានប្រកាសមានអ្នកជម្ងឺ កូវីដ១៩ បានជាសះស្បើយពីជម្ងឺកូវិដ១៩ ចំនួន ៥នាក់ទៀត សរុបមានចំនួន៥៨នាក់ ក្នុងចំណោម ១១៥នាក់ ដោយរកឃើញម្នាក់ទៀតលើស្ត្រីជនជាតិវៀតណាម ដែលគិតត្រឹមថ្ងៃទី៧ មេសានេះ ។លោកក៏បាន បន្តទៀតថា រាល់សម្ភារៈទាំងនេះ អាជ្ញាធរខេត្ត នឹងយកទៅបែងចែកដល់មន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ កុំឲ្យកើតមាននៅតាមសហគមន៍ក្នុងខេត្តសៀមរាប ៕

អត្ថបទទាក់ទង