រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រធានក្រុមហ៊ុន អលជេនើរេសិន ឯ.ក បានផ្តល់អង្ករសុខភាព ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩

នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ទទួលអង្ករសុខភាព (Allove Rice) ចំនួន ១០០០គីឡូក្រាម ពីលោក ព្រំ សម្បត្តិ ប្រធានក្រុមហ៊ុន អលជេនើរេសិន ឯ.ក។

លោកប្រធានប្រធានក្រុមហ៊ុន អលជេនើរេសិន ឯ.ក បានបញ្ជាក់អង្ករទាំងនេះ ជាទឹកចិត្តដ៏សប្បុរសរបស់បងប្អូនជាសមាជិកនៃក្រុមហ៊ុន អលជេនើរេសិន ឯ.ក ក្នុងការចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ នូវជំងឺឆ្លងកូវីដ១៩ ជាមួយអាជ្ញាធរខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោក ពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកប្រធានក្រុមហ៊ុន អលជេនើរេសិន ឯ.ក ក៏ដូចជាបណ្តាក្រុមហ៊ុននានា ក្នុងពេលកន្លងមក ដែលបានបរិច្ចាគនូវសម្ភារៈបរិក្ខាមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង កូវីដ១៩នៅកម្ពុជា ។ លោកក៏បាន បន្តទៀតថា រាល់សម្ភារៈទាំងនេះ អាជ្ញាធរខេត្ត នឹងយកទៅបែងចែកដល់មន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឲ្យកើតមាននៅតាមសហគមន៍ក្នុងខេត្តសៀមរាប ៕

អត្ថបទទាក់ទង