នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ លោក ជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន «គ.ក.ស.ក» នៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ«គ.ក.ស.ក» នៃរដ្ឋបាលខេត្ត អាណត្តិទី៤ ប្រចាំខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធាន លោក លោកស្រី សមាជិក តំណាងមន្ទីរ ពាក់ព័ន្ធ ក្រុមការងារ និងអង្គការដៃគូ សរុបចំនួន ៣១នាក់ ស្រីចំនួន ១៤នាក់ ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ នេះបានលើកយករបៀបវារៈទាំង៤ ដែលអង្គប្រជុំត្រូវធ្វើការពិនិត្យពិភាក្សា និងអនុម័តនាពេលនេះរួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ កាលពីថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ២.របាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តការងារប្រចាំខែតុលា ឆ្នាំ២០២៤ របស់ គ.ក.ស.ក» នៃរដ្ឋបាលខេត្ត។ ៣.របាយការណ៍ស្ថានភាពស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ តាមវិស័យពាក់ព័ន្ធ៖ វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ សមភាពយេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និងធម្មការ និងសាសនា ប្រចាំខែតុលា ឆ្នាំ២០២៤ ៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ «គ.ក.ស.ក» នៃរដ្ឋបាលខេត្ត៕