រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

  • 15
  • ដោយ vannak

សាលប្រជុំសាលាខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន និងលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម ម៉ៅ សុភាព នាយករងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្តីទី លោកប្រធានមជ្ឈមណ្ឌលសេវាកម្ម នៃអាជ្ញាធរជាតិអប្សរា តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប្រតិភូអមដំណេីរ។

ក្នុងកិច្ចប្រជុំត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នឹងរៀបចំកម្មវិធីពិសេសមួយចំនួន មានដូចខាងក្រោម៖-កម្មវិធីដង្ហែក្បួនពីប្រាសាទអង្គរវត្តទៅកាន់ប្រាសាទបាយ័ន (March for a Mine-Free World) នៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ -ការទស្សនាសារៈមន្ទីរតេជោសន្តិភាព នៅរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅឃុំត្រពាំងធំ ស្រុក ប្រាសាទបាគង។ -ពីធីទទួលទានអាហារពេលល្ងាចនៅក្នុងតំបន់ប្រាសាទបាយ័ន (Welcome Dinner) នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ -ពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សុខា សៀមរាប។ កម្មវិធីទស្សនាប្រាសាទអង្គវត្ត នៅរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ -កម្មវិធីតាំងពិព័រណ៍សកម្មភាពមីន និងផលិតផលក្នុងស្រុក ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខា សៀមរាប។

អត្ថបទទាក់ទង