រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តណែនាំដល់ក្រុង​ ស្រុកត្រូវជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

  • 26
  • ដោយ vannak

ក្នុងកិច្ចប្រជុំសាមញ្ញរបស់ប្រឹក្សាខេត្តលេីកទី៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រមប្រឹក្សាខេត្តបានណែនាំដល់អាជ្ញាធរក្រុង ស្រុកត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាបន្ថែមទៀត។ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោ នាយករងដ្ឋបាល នាយកទីចាត់ការ និងអភិបាល អភិបាលរងក្រុង ស្រុកចូលរួមផងដែរ។

បន្ទាប់ពីអនុម័តលេីរបៀបវារៈចំនួន ៤រួចមក អង្គប្រជុំបានលេីកឡេីងអំពីការផ្តល់សេវាអត្រានុកូលដ្ឋាន និងការផ្តល់អត្តសញ្ញាណប័ណ្ណមានភាពយឺតយ៉ាវ ។ ជាមួយនឹងការលេីឡេីងនេះ អង្គភាពជំនាញក៏បានធ្វេីការបំភ្លឺជូនដល់អង្គប្រជុំផងដែរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរទាំងអស់ត្រូវបន្តជំរុញនិងពន្លឿនឱ្យលឿន ព្រោះបញ្ហាទាំងនេះជាតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងទៀត សូមលោក អភិបាលក្រុង ស្រុកត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចុះបញ្ជីសេវាអត្រានុកូលដ្ឋានឱ្យបានគ្រប់គ្នា ជៀសវាងមានតម្រូវការបានទៅធ្វេី។

លោក ង៉ូវ សេងកាក់ បានថ្លែងអំណរគុណដល់ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្តដែលបានចង្អុលបញ្ហាបន្ថែមដល់អាជ្ញាធរក្រុង ស្រុក។ ជាមួយគ្នានេះ លោក ក៏បានណែនាំបន្ថែមដល់ក្រុង ស្រុកត្រូវរៀបចំ និងសម្អាតអនាម័យបរិស្ថាននៅតំបន់ទេសចរណ៍ដែលមាននៅមូលដ្ឋាន ដេីម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ អន្តរជាតិបន្ថែមទៀត ព្រោះឆ្នាំ២០២៥ យេីងនឹងមានជេីងហោះហេីរមកត្រង់បន្ថែមទៀត។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានអរគុណចំពោះការផ្តល់ព័ត៌មានអំពីការងារទេសចរណ៍ របស់ខេត្តសៀមរាបយេីង។ ឯកឧត្តមក៏បានជម្រាបដល់អង្គប្រជុំផងដែរថាចុងឆ្នាំនេះខេត្តយេីងមានកម្មវិធីច្រេីន មានទាំងកម្មវិធីជាតិ និងអន្តរជាតិផងដែរ ដូចនេះមន្ត្រីរបស់ខេត្តមានភាពមមាញឹកច្រេីន៕

អត្ថបទទាក់ទង