រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមហ៊ុនមូនឡៃថ៍ វ៉ាញ និង បេវើរីច ឯ.ក បាននាំយកនូវភេសជ្ជៈសុខភាព ( ស៊ូបភើស៊ូប៉ៅវ) ចំនួន ២០០កេស ផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវិដ១៩ នៅរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០នេះ ក្រុមហ៊ុនមូនឡៃថ៍ វ៉ាញ និង បេវើរីច ឯ.ក បាននាំយកនូវភេសជ្ជៈសុខភាព ( ស៊ូបភើស៊ូប៉ៅវ) ចំនួន ២០០កេស ផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដោយពិធីប្រគល់ទទួលនេះក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប ។

ក្នុងពិធីប្រគល់នេះ តំណាងក្រុមហ៊ុនមូនឡៃថ៍ វ៉ាញ និង បេវើរីច ឯ.ក បានបញ្ជាក់ថា ក្នុងការបរិច្ចាគនូវភេសជ្ជៈសុខភាព ( ស៊ូបភើស៊ូប៉ៅវ) ចំនួន ២០០កេស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូច រដ្ឋបាលខេត្តសៀមរាប ក្នុងយុទ្ធនាការបង្ករ និង ទប់ស្កាត់ការរីករាតត្បាតនៃជម្ងឺកូវីដ១៩ ដែលជាផ្នែកមួយក្នុងការចូល រួមលើកកម្ពស់ស្មារតីដល់ក្រុមគ្រូពេទ្យជួរមុខ និង អាជ្ញាធរមូលដ្ឋានផ្ទាល់ផងដែរ ។

ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណចំពោះក្រុមហ៊ុនមូនឡៃថ៍ វ៉ាញ និង បេវើរីច ឯ.ក ដែលបានបរិច្ចាកនូវភេសជ្ជៈសុខភាព ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវិដ១៩ ។ លោកបានបន្តទៀតថា កាយវិការដ៏សប្បុរសធម៌នេះ គឺជាចំណែកមួយក្នុងការពង្រឹងស្មារតីប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ នៅកម្ពុជា ហើយកន្លងមកនេះក៏មានបណ្តាក្រុមហ៊ុន បងប្អូនសប្បុរសជនទាំងក្នុង និង ក្រៅប្រទេស បានផ្តល់ជា សម្ភារៈបរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅបម្រើការងារយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវិដ១៩ នៅគ្រប់បណ្តាក្រុង ស្រុកទាំង១២របស់ខេត្តសៀមរាប ហើយអំណោយទាំងនេះរដ្ឋបាលខេត្ត និង ធ្វើការបែងចែកជូនដល់គណៈកម្មការ អនុគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ខេត្ត ក្រុង ស្រុក ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវិដ១៩នេះ ៕

អត្ថបទទាក់ទង