ក្រោយពីដំណេីរការកម្មវិធីអស់រយៈពេលមួយថ្ងៃកន្លះ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញនាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប បានរៀបចំពិធីបិទ និងប្រគល់ពានរង្វាន់ដល់កីឡាករ កីឡាការិនីទាំងអស់ ទាំងបានជ័យលាភ និងមិនបានជ័យលាភីនៅវេទិកាកិត្តិយស។ ពិធីបិទព្រះរាជពិធីនេះមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ និងការចូលរួមពីឯកឧត្តម ប្រធានអង្គការ CDI-IDC លោកជំទាវបណ្ឌិត ទីប្រឹក្សានយោបាយជាន់ខ្ពស់នាយករដ្ឋមន្ត្រីហុងគ្រី ឯកឧត្តម អគ្គរដ្ឋទូតហុងការីប្រចាំប្រទេសកម្ពុជា វៀតណាម ឡាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ងច្រេីនកុះករផងដែរ។
បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលមួយថ្ងៃកន្លះ កន្លងមក គណៈកម្មការបច្ចេកទេសបានត្រួតពិនិត្យយ៉ាងល្អិតល្អន់គ្រប់ប្រកួតនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម : ក.ទូកផ្នែកនារី - ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា៖ យាយទេពសំដែងរិទ្ធិ ជាទូករបស់រដ្ឋបាលក្រុងសៀមរាប - ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា៖ ហង្សចន្ទមានជ័យបារមីមហានគរ ជាទូករបស់សាខាពន្ធដារ ខេត្តសៀមរាប - ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា៖ តេជោធិបតីបារមីបាគង ជាទូករបស់រដ្ឋបាលស្រុក ប្រាសាទបាគង និងសាខាគយ និងរដ្ឋាករខេត្តសៀមរាប - ចំណាត់ថ្នាក់លេខ៤ ទូកមានឈ្មោះថា៖ នាគាធិបតីបារមីនាងកែវប្រាំពីរពណ៌ ជាទូករបស់មន្ទីរ ផែនការ មន្ទីរកិច្ចការនារី មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាយកដ្ឋានគាំពារ អភិរក្សបុរាណ និងវត្តព្រៃដង្ហើម ខ.ទូកផ្នែកបុរស - ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា៖ ពិស្ណុការបារមីយាយទេព ជាទូករបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត - ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា៖ សៀមរាបក្រុងមរតកអង្គរ ជាទូករបស់រដ្ឋបាលក្រុងសៀមរាប - ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា៖ គ្រុឌមាសតេជោសែនជ័យ ជាទូករបស់បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត -ចំណាត់ថ្នាក់លេខ៤ ទូកមានឈ្មោះថា៖ រំដួលសែនជ័យបារមីអង្គរ ជាទូករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រង្វាន់ជ័យលាភី សម្រាប់ទូកដែលមានចំណាត់ថ្នាក់ មានដូចខាងក្រោម ៖សូមបញ្ជាក់ផងដែរថា ទូកចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ៨.០០០.០០០៛(ប្រាំបីលានរៀល) - ទូកចំណាត់ថ្នាក់លេខ២ បានថវិកាចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល) - ទូកចំណាត់ថ្នាក់លេខ៣ បានថវិកាចំនួន ៣.០០០.០០០៛ (បីលានរៀល) - ទូកចំណាត់ថ្នាក់លេខ៤ បានថវិកាចំនួន ២.០០០.០០០៛ (ពីរលានរៀល)ដោយឡែក ចំពោះទូកបុរស និងនារី ដែលពុំបានទទួលចំណាត់ថ្នាក់ នឹងទទួលបានថវិកាចំនួន ៥០០.០០០៛ (ហាសិប ម៉ឺនរៀល) ក្នុងមួយទូកៗ។