រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨​ ២២៩នាក់

  • 20
  • ដោយ vannak

រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរ​ អង្គភាព​ ក្រុង​ ស្រុក​ និងសហភាពសហព័ន្ធយុវនកម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុកខេត្តសៀមរាបពេលរយៈពេល ៣ថ្ងៃ​ ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៤៨​ ២២៩នាក់ មានការកើនឡើងប្រមាណ ១៥,៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះ​ ៖ -ភ្ញៀវទេសចរបរទេសមានចំនួន ១៣​ ២២៩នាក់។ -ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣៣៥​ ០០០នាក់។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ក្រុមការងារ​ ដែលជាអនុគណៈកម្មការទាំង៧​ និងសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបដែលបានយកចិត្តទុកដាក់រៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីបប្រព្រឹត្តទៅដោយរលូន​តាមការគ្រោងទុក។ ម្យ៉ាងទៀត​ ក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលរួមចំណែកឧបត្ថម្ភគាំទ្រដល់ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក​ខេត្តសៀមរាប​ ឆ្នាំ២០២៤នេះ៕

អត្ថបទទាក់ទង