រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន

  • 18
  • ដោយ vannak

ប្រធានក្រុមប្រឹក្សាខេត្តសៀមាប​ និងអនុប្រធានសភាប្រជាជនក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិននឹងបន្តពង្រឹងចំណងមិត្តភាព​ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៍ ជាពិសេសការមានបំណងចង់ឱ្យមាន Charter flight រវាងខេត្ត-ក្រុងទាំងពីរ។

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ នៅបន្ទប់ប្រជុំសាលាខេត្តមានជំនួបសម្តែងការគួរសម​ និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តដឹកនាំដោយឯកឧត្តម លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្តជាមួយនឹងឯកឧត្តម XU SHAODA អនុប្រធានសភាប្រជាជនក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម​ ប្រធានក្រុមប្រឹក្សា​ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន​ ដែលបានអញ្ជេីញមកទស្សនកិច្ចនៅខេត្តសៀមរាបនាពេលនេះ។ ឯកឧត្តម​ ក៏ស្នេីដល់អនុប្រធានសភា​ នៃក្រុងតាលៀនឱ្យជួយជំរុញនិងផ្សព្វផ្សាយដល់ប្រជាជនចិន​អំពីតំបន់ទេសចរណ៍​ វប្បធម៌​ និងអរិយធម៌របស់ខ្មែរដល់ប្រជាជនចិន​ ដេីម្បីមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។ ជាមួយគ្នានេះដែរ​ ឯកឧត្តម​ ក៏បានស្នេីឱ្យមានការហោះហេីរត្រង់ពីក្រុងតាលៀនមកកាន់ខេត្តសៀមរាប។

ឯកឧត្តម ប្រធានគណៈប្រតិភូក្រុងតាលៀន​ ក៏បានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅនៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៍។ ជាមួយនឹងការហោះហេីរ​ត្រង់រវាងក្រុង​ និងខេត្តសៀមរាប​ ឯកឧត្តម​ ក៏មានបំណងចង់ឱ្យមាន Charter flight រវាងខេត្ត-ក្រុងទាំងពីរផងដែរ​ ចំពោះការងារមេះ​ ឯកឧត្តម​នឹងជំរុញបន្ថែមទៀតដេីម្បីឱ្យបានជោគជ័យ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រធានគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ។​ ឯកឧត្តម​ សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡេីងថែមទៀត៕

អត្ថបទទាក់ទង