យើងខ្ញុំក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សូមផ្ញេីសារលិខិតរំលែកមរណទុក្ខ សូមផ្ញើជូន លោកស្រី ជៀវ ចាប ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន របស់អង្គភាពកម្ពុជាអភិវឌ្ឍន៍ បានទទួលទទួលមរណភាពនៅថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៖១០នាទី រំលោងអធ្រាត្រ ក្នុងជន្មាយុ ៦២ឆ្នាំ។
សូមគុណបារមី វត្ថុសក្តិសិទ្ធិក្នុងលោក និងបារមីថែរក្សាទឹកដីអង្គរ សូមប្រោសប្រទាន សព្វសាធុការពរ ជូនដូងវិញ្ញាណក្ខន្ធរបស់ លោក ឈឿង ឈឹង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។