នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមជាគណៈអធិបតីភាព ជាមួយឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្នុងកម្មវិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ រយៈពេល ១ឆ្នាំ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ម៉ៅ សុផានី ប្រធានអង្គការស្លាបព្រាកម្ពុជា លោក Patrick Davis សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការស្លាបព្រាកម្ពុជា លោក Christoper Kelly នាយករងប្រចាំប្រទេសនៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) និងដៃគូផ្សេងទៀត និងកូនសិស្ស ចំនួន ៧៥រូប ព្រមទាំងអាអាណាព្យាបាល លោកគ្រួ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ។
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ រយៈពេល ១ឆ្នាំ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា លើមុខវិជ្ជាគោលដែលត្រូវសិក្សា រួមមាន ជំនាញភោជនីយដ្ឋាន (អាហារ និងភេសជ្ជៈ) ជំនាញធ្វើម្ហូប (ចុងភៅ) ជំនាញដុតនំ និងធ្វើបង្អែម ជំនាញឆុងកាហ្វេ និងសហគ្រិនភាព។