រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត​ និងក្រុមហ៊ុន​ មិត្តហ្វូន​ សាខាខេត្តសៀមរាប

  • 1
  • ដោយ vannak

នាព្រឹក​ ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភេបាលខេត្តបានអនុញ្ញាតឱ្យ លោក​ ហ្សាប ហុងហ័ន​ នាយកក្រុមហ៊ុនមិត្តហ្វូនសាខាសៀមរាប និងក្រុមការងារ ជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

លោក​ ហ្សាប ហុងហ័ន នាយកក្រុមហ៊ុនមិត្តហ្វូនសាខាសៀមរាប​ បានថ្លែងអំណរគុណជាទីបំផុតចំពោះ ឯកឧត្តម អភិបាលខេត្ត ដែលតែងតែផ្តល់ការគាំទ្រ និងជួយសម្របសម្រួលរាល់កិច្ចការ​ ដែលក្រុមហ៊ុនស្នើសុំ ហើយក្រុមហ៊ុនតែងតែត្រៀមកិច្ចសហការគ្រប់ពេលដែលមានការស្នើសុំពីរដ្ឋបាលខេត្តលើកិច្ចការជាអាទិ៍ភាពនានា​។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណទៅកាន់លោក ប្រធានក្រុមហ៊ុន ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ពិសេសពេលមានតម្រូវការក្នុងពិធីបុណ្យ និងកិច្ចប្រជុំធំៗ ដែលត្រូវការសេវាទាំងការហៅចេញ​ និង សេវាអុិនធ័រណែត នៅតំបន់ក្រៅក្រុង​ និងតំបន់មួយចំនួនតាមបណ្តាស្រុក រឺតំបន់ទេសចរណ៍ថ្មីៗរបស់ខេត្តសៀមរាប។

អត្ថបទទាក់ទង