រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតជូនពរ​ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥

  • 2
  • ដោយ vannak

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុតចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះ ស្ម័គ្រចំពោះគំរូវីរភាពដ៏ប្រពៃរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលជាឥស្សរជនកំពូលជាតិស្ត្រីមួយរូប ដោយបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មពោរពេញទៅដោយសមត្ថភាព គុណធម៌ និងបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ ជាតិ ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន។ ជាពិសេសសម្តេចតែងតែខិតខំប្រឹង ប្រែងលើកស្ទួយសិទ្ធិនារី និងតម្លៃស្ត្រី លើកកម្ពស់សីលធម៌សង្គម សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាច ដល់ស្ត្រី និងក្មេងស្រីក្នុងសង្គមដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាសចូលរួមគ្រប់សកម្មភាពសង្គម និងរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជារៀងដរាបមក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរព ជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ និងសូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង