រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតជូនពរ​ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥

  • 3
  • ដោយ vannak

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានតស៊ូយ៉ាងស្វិតស្វាញ ជម្នះនូវរាល់ការលំបាកក្នុងការបំពេញ ភារកិច្ច ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយគតិបណ្ឌិត ឆន្ទៈមោះមុត ប្រាជ្ញា ឈ្លាសវៃ ក្នុងការគ្រប់គ្រង ដឹកនាំ និងដោះស្រាយរាល់បញ្ហា រក្សាបានភាពឈ្នះ-ឈ្នះ ទទួលបាននូវក្តីគោរព ស្រឡាញ់ និងការជឿទុកចិត្តពីមហាជនគ្រប់មជ្ឈដ្ឋាន រហូតក្លាយជាប្រមុខដឹកនាំស្ថាប័ននីតិបញ្ញត្តិ បន្តពង្រឹង នីតិរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះ ក្នុងបេសកកម្មមនុស្សធម៌ សម្តេចមហារដ្ឋសភាធិការធិបតី បាន ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យបានរឹងមាំដូចបច្ចុប្បន្ននេះ ក្រោមម្លប់ដ៏ ត្រជាក់ត្រជុំ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមបួងសួងវត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា និងទេវតារក្សាទឹកដីអង្គរ សូមតាមប្រោសព្រំ ប្រសិទ្ធពរជ័យសព្ទសារធុការជូន សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង