រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតជូនពរ​ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀសីហា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥

  • 9
  • ដោយ vannak

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀសីហា ក្នុង ឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ ឆ្លៀតក្នុងឱកាសដ៏ន នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមកទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ប្រកបដោយកិត្យានុភាពទាំងនៅលើឆាកនយោបាយជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែក យ៉ាងធំធេងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿង របស់ប្រទេសជាតិ។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរព ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ បុត្រា បុត្រី ជាទីស្រឡាញ់ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព ស្ថិរភាព និងភាពសម្បូរសប្បាយជានិរន្តរ៍។

ក្នុងឱកាសដ៏ពិសេសនេះ យើងខ្ញុំសូមគោរពប្រសិទ្ធិពរសព្ទសាធុការ មហាប្រសើរបំផុតគ្រប់ប្រការ គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង