រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អាជ្ញាធរខេត្ដសៀមរាប បានផ្ដល់រថយន្ដបោសសំអាតផ្លូវថ្នល់៣គ្រឿងដល់រដ្ឋបាលក្រុងសៀមរាប

រដ្ឋបាលខេត្ដសៀមរាប បានផ្ដល់រថយន្ដបោសសំអាតផ្លូវចំនួយ៣គ្រឿង ដល់រដ្ឋបាលក្រុងសៀមរាប ដើម្បីសំអាតធ្វើ អនាម័យនៅតាមដងផ្លូវនានាក្នុងក្រុង និង ដើម្បីលើកកម្ពស់បរិស្ថានស្អាតក្នុងទីក្រុងទេសចរណ៍សៀមាប ។ ការផ្ដល់ជូននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្ដសៀមរាប ។ ឯកឧត្ដម ទៀ សីហា បានមានប្រសាសន៍ថា រថយន្តនេះ នៅពេលបោសសំអាតមិនហុយ ឬរំខានដល់ប្រជាពលរដ្ឋ និងមានប្រព័ន្ធបញ្ជាទំនើប មិនចាំបាច់ប្រើមនុស្សច្រើន ដើម្បីជម្រុញ ឲ្យការងារបរិស្ថាន និង អនាម័យនៅទីក្រុងឲ្យកាន់តែមានសោភណ្ឌភាពល្អប្រសើឡើង ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុង ក៏ត្រូវចេះ ថែរក្សារថយន្តសម្អាតបរិស្ថាននេះ ក្នុងប្រើប្រាស់រួចរាល់ ត្រូវធ្វើការទុកដាក់ឲ្យបានល្អ ក្នុងការធានាក្នុងការប្រើប្រាស់ សម្អាត ក្រុងបុរាណនេះ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយ ពេលវិបត្តិជម្ងឺកូវិដ១៩ វិនាសអស់ពីភពផែនដីយើងទៅ៕

អត្ថបទទាក់ទង