ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដំណើរដោយថ្នាក់ដឹកនាំ អគ្គលេខាធិការ គ.ជ.ប.ជ រដ្ឋបាលសាលាខេត្ត និងមានការអញ្ជើញចូលរួមរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រី អភិបាល ស្រុក និងអាជ្ញាធរមូលដ្ឋាន តំណាងយុវជនស.ស.យ.ក និងតំណាងពីអង្គការអាយអូអឹម ផងដែរ នៅមណ្ឌលចាត្តឡីស័ក វិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ មានប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយពលករទេសន្តរប្រវេសន៍ (ចំណាកស្រុកក្រៅប្រទេស) ដែលទើបវិលត្រឡប់ពីប្រទេសថៃ លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានថ្លែងលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាពលរដ្ឋខាងលើ ឲ្យចូលរួមសហការជាមួយរដ្ឋាភិបាលកម្ពុជា លើការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបងប្អូនត្រូវតែធ្វើចាត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីបងប្អូនត្រឡប់ពីក្រៅប្រទេស, ត្រូវរក្សាគម្លាត ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល, បងប្អូនត្រូវផ្អាកការធ្វើចំណាកស្រុកទៅក្រៅប្រទេសមួយរយៈសិន ពិសេសត្រូវបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់ ដោយប្រថុយប្រថាន ដែលជាហានិភ័យនាំមកនូវគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូន។ លោកជំទាវបានបន្ថែមទៀតថាដោយស្ថានភាពនៃការរីករាលនៃជំងឺកូវិដ១៩ កំពុងតែកើតឡើងនៅលើពិភពលោក ដូចនេះសូមបងឲ្យបងប្អូន រស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនឹងការដាំដុះសម្រាប់បរិភោគ និងសម្រាប់លក់ដូរផង។បន្ថែមពីនោះ ដើម្បីកាត់បន្ថយទៅធ្វើការងារនៅក្រៅប្រទេស បងប្អូនអាចរកការងារធ្វើនៅក្នុងប្រទេស តាមរយៈមជ្ឈមណ្ឌលការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមរយៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបក៏បាន។ មួយវិញទៀត លោកជំទាវបានជំរុញឲ្យអាជ្ញារខេត្ត ស្រុក ពិនិត្យលើស្ថានភាពរបស់គ្រួសារប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស និលោកងសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការដោះស្រាយលើបញ្ហាជីវភាព ការផ្តល់ជាជំនាញវិជ្ជាជីវៈ និងផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុក។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរស្រុកក្រឡាញ់ សមត្ថកិច្ច អង្គការដៃគូជាតិ អន្តរជាតិ និងគ្រប់អ្នកពាក់ព័ន្ធទាំអស់ដែលខិតខំ និងយកចិត្តទុកដាក់ខ្ពស់លើការងារមនុស្សធម៌ ពិសេសការងារទប់ស្កាត់ការីករាលដាលនៃជំងឺកូវិដ19នៅកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនិងចុះសួរសុខទុក្ខនេះផងដែរ ប្រតិភូបាននាំយកមកជាមួយនូវសម្ភារប្រើប្រាស់មួយចំនួន ដែលមានការចូលរួមឧបត្ថម្ភពី អង្គការ UNFPA និងអង្គការ IOM ជូនដល់បងប្អូន ចំនួន១០០នាក់ ផងដែរ ដោយក្នុងនោះ ម្នាក់ៗទទួលបាន សាប៊ូលាងដៃ សាប៊ូដុសខ្លួន សាប៊ូម្សៅ ជេលលាងដៃ សារុង ក្រមា ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ មុង និងសម្ភារមួយចំនួនទៀត ) និងបានផ្តល់ជូនម៉ាស ជេល និងអាកុល ដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលវិទ្យាល័យក្រឡាញ់ផងដែរ។
ដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ស្រុកក្រឡាញ់ដែលទើបវិលត្រឡប់មកពីការធ្វើចំណាកស្រុកនៅប្រទេសថៃ
- 552
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 552
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 552
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 552
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 552
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 552
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 552
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 552
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 552
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 552
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 552
- ដោយ vannak