អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរា នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៦០គ្រួសារ មកពីបីឃុំក្នុងស្រុកជីក្រែង ខេត្តសៀមរាប គឺឃុំកំពង់ក្តី ឃុំគោកឆ្លកក្រោម និងឃុំពង្រក្រោម នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នៅបរិវេណវត្តខ្នារធ្លុង ក្នុងឃុំគោកធ្លកក្រោម ។បន្ទាប់ពីកិច្ចស្វាគមន៍និងសេចក្តីរាយការណ៍របស់កញ្ញា ទឺ យឺតហាន អនុប្រធានអនុសាខា ស្រុកជីក្រែងរួចមក មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់ គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ។ លោកជំទាវក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ ។ លោកជំទាវក៏ បានធ្វើការក្រើនរំលឹកដល់បងប្អូនសុំកុំឲ្យចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដោយប្រទេសជិតខាងយើងពេលនេះ ក៏បានមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ផងដែរ ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល ។ ដើមី្បលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ក្នុងនាមឯកឧត្តម ទៀ សីហា លោកជំទាវ និងក្រុមប្រតិភូក៏ បានធ្វើការប្រគេនបច្ច័យ ដើមី្បចូលរួមសាងសង់មហាកុដ្ឋិនៅក្នុងទីវត្តខ្នារធ្លុង ចំនួន១ពាន់២២០ដុល្លា និងប្រាក់ខ្មែរ៣១ម៉ឺនរៀល ព្រមទាំងបានប្រគេននូវគ្រឿងឧបភោគបរិភោគដល់ព្រះគ្រូចៅអធិការវត្តផងដែរ ៕
គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ចំនួន ៦០គ្រួសារក្នុងស្រុកជីក្រែងបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
- 493
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 493
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 493
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 493
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 493
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 493
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 493
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 493
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១៤
- 493
- ដោយ vannak
-
សូមទស្សនាចំណាប់អារម្មណ៍បងប្អូន ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរដោយរថយន្តក្រុងឥតគិតថ្លៃ
- 493
- ដោយ vannak
-
រថយន្ត៦៦គ្រឿង បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ ៧៤៥នាក់ពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាប
- 493
- ដោយ vannak