ព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកជីក្រែង បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងបរិវេណវត្តក្បាលដំរី នៅភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម ង៉ែត នរិន្រ្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកជីក្រែង លោក យន់ ស៉ីភន ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង និងលោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ក្រៅពីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី និងភ្ញៀងកិត្តិយស មានដូចជា ឯកឧត្ដម ប្រធានក្រុុមការងារចុះជួយមូលដ្ឋានឃុំទាំង៤ មានឃុំពង្រលើ, ឃុំពង្រក្រោម, ឃុំគោកធ្លកលើ និងឃុំខ្វាវ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ តំណាងមន្ទីរ៉ែ និងថាមពលខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត លោក អភិបាលរង នៃគណៈអភិបាលស្រុក លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកជីក្រែងចុះជួយឃុំទាំង៤ ខាងលើ លោក មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី នាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាពទាំង១៣ ចំណុះរដ្ឋបាលស្រុក មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ មន្រ្តីជំនាញតំបន់អភិរក្សសត្វព្រៃបឹងពែរ មន្រ្តីរាជការ លោកមេឃុំទាំង៤ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ២០៨ នាក់ ស្រី ៥១ នាក់។ក្នុងអង្គវេទិកាសាធារណៈនេះដែរ រដ្ឋបាលស្រុក បានជ្រើសរើសយកប្រធានបទស្ដីពី "សេវាដីធ្លីធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាន" ដែលជាគោលដៅទី១ មានចំនួន ៤ឃុំ គឺឃុំពង្រលើ, ឃុំពង្រក្រោម, ឃុំគោកធ្លកលើ និងឃុំខ្វាវ ដែលជាឃុំប្រឈមក្នុងការអនុវត្តសេវាសាធារណៈដីធ្លី និងការងារពាក់ព័ន្ធធនធានធម្មជាតិ និងបរិស្ថាន និងដើម្បីជាការចូលរួមអនុវត្តតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋបាលស្រុកជីក្រែង បានរៀបចំវេទិកា សាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
- 1.4ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 1.4ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 1.4ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 1.4ពាន់
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 1.4ពាន់
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 1.4ពាន់
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 1.4ពាន់
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 1.4ពាន់
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 1.4ពាន់
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 1.4ពាន់
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 1.4ពាន់
- ដោយ vannak