នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកស្រីអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងមន្រ្តីបានចូលរួមជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះពិនិត្យ និងបិទខិតប័ណ្ណផ្សព្វផ្សាយ (Flyer) នៅតាមស្ថានីយ៍ប្រេង ក្នុងក្រុងសៀមរាប ដែលខ្លឹមសារអំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់ម្ចាស់ស្ថានីយនិងដេប៉ូលក់ប្រេងឥន្ធនៈ និងជាពិសេសចែកជូននូវឯកសារបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងការដាក់លក់ប្រេងឥន្ធនៈ។សូមបញ្ជាក់ដែរថា សាធារណៈជន ជាពិសេសម្ចាស់ស្ថានីយនិងដេប៉ូលក់ប្រេងឥន្ធនៈ អាចទាញយកឯកសារបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មប្រេងឥន្ធនៈ និងទំនាក់ទំនង អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីសួរឬផ្តល់ព័ត៌មាន តាមរយៈការស្កេន QR code ក្នុងខិតប័ណ្ណនេះ។
