ថ្ងៃព្រហស្បតិ៍ ១១ រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២០ ក្រុមការងារចម្រុះ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថិកិច្ចប្រឆាំងបទល្មេីសគ្រឿងញៀន នៃស្នងការនគរបាលខេត្ដសៀមរាប កម្លាំងកងរាជអាវុធហត្ថ និងមន្ដ្រីជំនាញមូលដ្ឋាន ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តៗក្រុមការងារបានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគង ដោយបានត្រួតពិនិត្យរថយន្តសរុបចំនួន ១៦២ គ្រឿង ក្នុងនោះរថយន្តត្រឹមត្រូវចំនួន ១៤៨ គ្រឿង និងរថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ១៤ គ្រឿង។ ជាមួយគ្នានោះក្រុមការងារក៏បានធ្វើការបកស្កុតខ្មៅ យានយន្តខុសលក្ខណៈបច្ចេកទេស ពិន័យអ្នកបេីកបរមិនពាក់ខ្សែក្រវ៉ាត់ ព្រមទាំងបានពិន័យអ្នកបេីកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងបានត្រួតពិនិត្យរកសារធាតុញៀនសរុបចំនួន ២៥ នាក់ មានសារធាតុញៀនក្នុងខ្លួនចំនួន ០៦ នាក់ (តៃកុង ០២ នាក់)។
