នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកស្វាយលើ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការកាប់រានដុតឈូសឆាយ ទន្ទ្រាន និង ហ៊ុមព័ទ្ធដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារអភិរក្ស នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប និងពិនិត្យលើការងារឧបតម្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។ក្នុងកិច្ចប្រជុំបានពិនិត្យ ពិភាក្សាលើការងារគ្រប់គ្រងដីធ្លី ដែលមានការពាក់ព័ន្ធទៅនឹងគម្របព្រៃឈើ តំបន់ការពារ ព្រៃសហគមន៍ តំបន់អប្សរា តំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ ដែលពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋកំពុងប្រើប្រាស់ និងអាស្រ័យផល ។លោក អភិបាលរងខេត្តបានផ្តាំផ្ញើ និង ដាក់ផែនការអនុវត្តបន្តដល់ក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្ត និងរដ្ឋបាលស្រុក រដ្ឋបាលឃុំរួមមាន៖១.ពង្រឹងការទប់ស្កាត់ការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ២.មេឃុំ មេភូមិត្រូវបញ្ឈប់ជាបន្ទាន់នូវការបញ្ជាក់លើឯកសារដីធ្លី៣.រដ្ឋបាលស្រុក និង ឃុំត្រូវស្រង់ទន្នន័យដីស្រែ ចំការរបស់ប្រជាពលរដ្ឋ និងរៀបរាប់ពីសាវតានៃការកាន់កាប់ដីដែលបានអាស្រ័យផលជាក់ស្តែងយូរមកហើយ និងទប់ស្កាត់ការកាប់រានដីថ្មី៤.រដ្ឋបាលស្រុក ឃុំ និងភូមិត្រូវពិនិត្យធ្វើបច្ចុប្បន្នភាពលើទិន្នន័យគ្រួសារក្រីក្រដែលត្រូវបានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលក្នុងករណីដែលគ្រួសារមានប័ណ្ណក្រីក្រក្នុងជុំ ហើយបច្ចុប្បន្នពួកគាត់មានជីវភាពប្រសើឡើង សូមអោយរដ្ឋបាលឃុំប្រជុំ ពិភាក្សាកាត់ចេញពីបញ្ជី និងបន្តចុះពិនិត្យលើគ្រួសារដែលក្រីក្រពិតប្រាកដហើយមិនទាន់មានប័ណ្ណក្រីក្រ៕
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការកាប់រានដុតឈូសឆាយ ទន្ទ្រាន ព្រៃឈើ នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ
- 642
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 642
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 642
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 642
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 642
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 642
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 642
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 642
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 642
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 642
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 642
- ដោយ vannak