ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោងលើកកម្ពស់វិស័យសេវាសង្គមខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្ត តំណាងទីចាត់ការផែនការវិនិយោគខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្រ្តីជាជនបង្គោលរបស់គម្រោងសេវាសង្គមនៅរដ្ឋបាលក្រុង ស្រុក ផងដែរ។សូមជម្រាបជូនផងដែរថា គម្រោងលើកកម្ពស់វិស័យសេវាសង្គម នេះគឺផ្តោតសំខាន់ទៅលើបញ្ហាសុខភាពមាតា ទារក និងអាហារូបត្ថម្ភ បញ្ហាទឹកស្អាតនិងអនាម័យ បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះ របស់ប្រជាពលរដ្ឋ។ កិច្ចសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីធ្វើការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសេវាសង្គម ដែលប្រើប្រាស់ថវិកាមូលនិធិក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២០ ក្នុងឆមាសទី១ ឆ្នាំ២០២០ ជាមួយនេះដែរអង្គប្រជុំក៏បានធ្វើការពិនិត្យលើការរៀបចំនៃការកំណត់បញ្ហាតាមរយៈការគូសផែនទីសេវាសង្គមភូមិ ដើម្បីធ្វើការវិភាគ និងការចាត់អាទិភាពនៃបញ្ហាដាក់បញ្ចូលទៅក្នុងផែការកម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣។មានប្រសាសន៍ នៅក្នុងដំណើរការនៃកិច្ចប្រជុំ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានគម្រោងលើកកម្ពស់សេវាសង្គមខេត្តសៀមរាប បានជំរុញឲ្យរដ្ឋបាលក្រុង ស្រុក៖១. ធ្វើការពិនិត្យឲ្យបានម៉ត់ចត ចំពោះការគូសផែនទីសេវាសង្គមនៅតាម ភូមិ ឃុំ សង្កាត់នីមួយៗ ជៀសវាងការធ្វើឲ្យបាត់បង់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ២. ត្រូវផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីកាលបរិច្ឆេទនៃការប្រជុំកូសផែនទីភូមិ ។ ២. សហការនិងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំផែនទីសេវាសង្គមភូមិ។៣. ត្រូវតាមដាននិងត្រួតពិនិត្យលើការរៀបចំផែនការ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ឃុំ សង្កាត់ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព ។៤. ត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ អំពីផែនទីសេវាសង្គមភូមិ៕
កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គម របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 892
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 892
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 892
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 892
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 892
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 892
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 892
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 892
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 892
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 892
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 892
- ដោយ vannak