រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អនុគណៈកម្មការគ្រប់គ្រងចរាចរណ៍​ និងសុខាភិបាល​ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ សម្រាប់កម្មវិធី​ “សម្រាកសៀមរាប”

កាលពីព្រឹកថ្ងៃពុធ ០៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅបន្ទប់ប្រជុំទីចាត់ការរដ្ឋបាលសាលាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងចរាចរណ៍ និងសុខាភិបាល បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំត្រៀមទទួលភ្ញៀវជាតិ អន្ដរជាតិ មកលេងខេត្តសៀមរាប​ ក្នុងកម្មវិធី​ "សម្រាកសៀមរាប"​ នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានការចូលរួមពីមន្ទីរ-អង្គភាព​ពាក់ព័ន្ធ​ និងមន្ត្រីរបស់រដ្ឋបាលខេត្ត។ ការរៀបចំកិច្ចប្រជុំនេះដែរ ដើម្បីរៀបផែនការការងារតាមគោលដៅ និងការបែងចែកការងារទទួលខុសត្រូវរបស់អនុគណៈកម្មការគ្រប់គ្រងចរាចរណ៍​ និងសុខាភិបាល​ ដេីម្បីធ្វេីការរៀបចំបិទចរាចរណ៍ផ្លូវមួយចំនួនក្នុងក្រុងសៀមរាបរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តាផ្លូវមួយចំនួនដូចជា ៖-ពិធីតាំងពិពណ៌នឹងបិទចរាចរណ៍ផ្លូវសាលដឺហ្គោល ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់មុខសណ្ឋាគារអាម៉ាន់សារ៉ា ចាប់ពីម៉ោង ០៨:០០នាទី-២១:០០នាទី-កម្មវិធីជិះទូកកំសាន្ត ផ្សារទឹកនឹងបិទចរាចរណ៍ផ្លូវពោធិ៍កំបោរ(ផ្លូវខាងលិចទឹកស្ទឹងសៀមរាប) ពីរង្វង់មូលព្រះរាជដំណាក់ ដល់គល់ស្ពានវត្តរាជបូព៌ចាប់ពីម៉ោង០៩:០០នាទី-២១:០០នាទី-ផ្លូវជាតិលេខ៦មុខព្រះរាជដំណាក់នឹងបិទចរាចរណ៍ ពីគល់ស្ពានថ្មព្រះរាជដំណាក់ខាងកើតដល់ផ្លូវបំបែកមុខមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ពីម៉ោង១២:០០នាទី-២១:០០នាទី-ផាប់ស្ទ្រីត (PUB STREET) នឹងបិទចរាចរណ៍ផ្លូវបន្ថែមនៅលើផ្លូវស៊ីវត្ថា ពីចំណុចផ្លូវបំបែកសុខសាន្តដល់ភោជដ្ឋានត្រីកោណ ចាប់ពីម៉ោង ១៨:០០នាទី-២៤:០០នាទី

អត្ថបទទាក់ទង