រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំ និងពិភាក្សាការងារជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅរសៀលថ្ងៃសុក្រ ១០ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំ និងពិភាក្សាការងារជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត សម្របម្រួលដោយលោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និងសហការី និងមានការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការរដ្ឋបាល លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីពាក់ព័ន្ធ ។ កិច្ចប្រជុំនាពេលនេះគឺលេខាធិការដ្ឋាន គ ជ ប ខេត្តសៀមរាប សុំកិច្ចសហការពីរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការផ្តល់នូវលិខិតអញ្ជើញ និងខិតបណ្ណផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដូចជា ៖-ស្នើអោយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០១៩ ហើយដែលបានប្រើអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរប្រភេទចាស់ ឫលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវមកពិនិត្យ និងផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ -ចំពោះប្រជាពលរដ្ឋដែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ហើយដែរបានប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក្នុងការចុះឈ្មោះកន្លងមក ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លូនក្នុងបញ្ជីបោះឆ្នោត ឫលិខិតអញ្ជើញអ្នកបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ ស្នើអោយកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ។-លេខាធិការដ្ឋាន គ ជ ប ខេត្តសៀមរាប ស្នើរដ្ឋបាលខេត្ត សុំផ្លល់ព័ត៍មានពីសភាពការ និងការគ្រប់គ្រង ការពារការស្តីពីវិធានការការពារការចំលងជំងឺCOVID 19 តាមរយះការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយក្រុមការងារមានវិធានការទប់ស្កាត់ និងការពារនៅអំឡុងពេលចុះផ្តល់លិខិតអញ្ជើញ និងការចុះផ្សព្វផ្សាយ ។ កិច្ចប្រជុំនេះរៀបចំនៅរដ្ឋបាលខេត្តសៀមរាប ។

អត្ថបទទាក់ទង