រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម

ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តសៀមរាបដឹកនាំប្រតិភូអន្តរក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចមបានដឹកនាំប្រតិភូអន្តរក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះចម។ការបួងសួងនេះ គឺដើម្បីសុំសេចក្តីសុខដល់ក្រុមការងារចុះអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។ សូមបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាបឱ្យក្លាយជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ។

អត្ថបទទាក់ទង