នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោកស្រី ប៊ុន ទៀង អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង និងសហការី បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន គ្រួសារសព ២គ្រួសារ ដែលស្លាប់ដោយសារលង់ទឹក ចំនួន២នាក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ គ្រួសារដែលរងគ្រោះដោយសារលង់ទឹកមានឈ្មោះដូចខាងក្រោម៖១- មឿន មឿត ភេទ ប្រុស អាយុ២៣ឆ្នាំ មានសមាជិកគ្រួសារ៤នាក់ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។២- ទុយ ទីន ភេទប្រុស អាយុ៥ឆ្នាំ មានសមាជិក គ្រួសារ៥នាក់ រស់នៅភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគង ។នាឱកាសនោះដែរ លោកស្រីអនុប្រធាន និងក្រុមការងារបានចូលរួមរំលែកទុក្ខ និង មានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់កូនចៅ ជាទីស្រលាញ់ និងសូមឲ្យបងៗជាឪពុកម្តាយ និងអាណាព្យាបាលកាត់ចិត្ត បន្តខិតខំរកស៊ីទទួលទានធ្វើយ៉ាងណាឲ្យគ្រួសារដែលកំពុងមានកូននៅក្នុងបន្ទុកនេះមានសេចក្តីសុខចម្រើនទៅមុខ ហើយសូមបងប្អូនក្នុងភូមិឃុំ ក៏ដូចជាគ្រួសារ នៃសពទាំងពីរ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងនេះព្រោះរដូវនេះ។ នេះជារដូវវស្សា ដែលមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងទឹកជំនន់ ពិសេសក្មេងតូចៗកុំបណ្តោយឲ្យលេងនៅក្បែរទឹក គឺរក្សាវត្តមានកូនៗឲ្យបានខ្ជាប់ខ្ជួនធ្វើយ៉ាងណាកុំឲ្យមានហេតុការណ៍នេះកើតឡើងជាដដែលៗ ដែលយើងមិនអាចនឹកស្មានដល់។លើសពីនេះលោកស្រីអនុប្រធាន បានជម្រាបជូនដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋបន្តធ្វើការផ្សព្វផ្សាយ និងចូលរួមការពារ ចំពោះបញ្ហាជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ កំពុងបន្តឆ្លងរីករាលដាលទូទាំងពិភពលោកមិនទាន់ស្រាកស្រាន្ត ហើយកម្ពុជាយើងក៏ជាប្រទេសមួយដែលកំពុងរងគ្រោះនាខណៈនេះផងដែរ។ បន្ថែមលើសនេះទៀត លោកស្រីអនុប្រធានបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារផងដែរចំពោះការផ្ទុះឡើងនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ពិសេសនៅតាមទីជនបទគឺត្រូវសម្រាន្តក្នុងមុង កាប់ឆ្ការព្រៃស្តុកៗ ភក់ជ្រាំ និងកន្លែងដ៏ទៃៗទៀតដែលជាកន្លែងបង្កឲ្យមូសចម្លងជំងឺទាំងនេះ ពងកូនបាន។អំណោយមនុស្សធម៌បានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គក្រ មី១កេស ភួយ១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស កំសៀវ១ ចានសម្ល៥ ចានបាយ៥ ឆ្នាំងបាយ១ ចានស្រាក់១ វែកសម្ល១ ស្លាបព្រាបាយ៥ កន្ទេល១ វែកបាយ១ កាបោយ១ បំពង់ទឹកក្តៅ១ ចានដែក១ មុង១ ខ្នើយ១ ធុង១ និងថវិកា ២សែន៤ម៉ឺនរៀល ។
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន គ្រួសារសព ២គ្រួសារ ដែលស្លាប់ដោយសារលង់ទឹក
- 494
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 494
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 494
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 494
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 494
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 494
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 494
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 494
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 494
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 494
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 494
- ដោយ vannak