រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

ថ្នាក់ដឹកនាំខេត្ត​ បានចុះត្រួតពិនិត្យតាមដានវិធានសុវត្ថិភាពទេសចរណ៍ និងណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមសណ្ឋាគារ​ ក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមដានវិធានសុវត្ថិភាពទេសចរណ៍ និងណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមសណ្ឋាគារ ០៤ កន្លែង ក្នុងក្រុង...

រដ្ឋបាល​ខេត្ត​រៀបចំឲ្យប្រជាពលរដ្ឋរស់នៅអា​ស្រ័យផល​នៅតាមចំណីស្ទឹងសៀមរាបដែលត្រូវរុះរើ ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ​ ចាប់ឆ្នោតយកទីតាំងដីឡូតិ៍

ថ្ងៃ​សៅរ៍​ ៥កេីត​ ខែបុស្ស​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅក្នុងបរិវេណសាលាខេត្តសៀមរាបមានការរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅអា​ស្រ័យផល​នៅតាមចំណីស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ​ រុះរើ និងចាប់ឆ្នោតយក...

កិច្ចប្រជុំ​ស្ដីពីដំណើរការចុះពិនិត្យ និងវាយតម្លៃលើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២

ថ្ងៃ​ព្រហស្បតិ៍​ ៣កេីត​ ខែបុស្ស​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅរដ្ឋបាលខេត្តសៀមរាប​ មានបេីកកិច្ចប្រជុំ​ ស្ដីពីដំណើរការចុះពិនិត្យ និងវាយតម្លៃលើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរ...

អគ្គិសនីតង់ស្យុងខ្ពស់ដែលមានអានុភាព​ ២៣០គីឡូវ៉ុលត្រូវបានក្រុមការងារចុះពិនិត្យគោលដៅដែលត្រូវសាងសង់គ្រឹះបង្គោល ដេីម្បីបញ្ជូនអគ្គិសនីនេះពីរោងចក្រដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ

នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាង​​ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំ​ក្រុម​ការងារ​ជំនាញ​​ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងអគ្គីសនីកម្ពុជា លោកអភិបាលស្រុក ប្រធាន អនុប្រធានម...

អគ្គិសនីតង់ស្យុងខ្ពស់​ ២៣០គីឡូវ៉ុលដែលផលិតដោយរោងចក្រអគ្គិសនីដុតធ្យុងថ្ម​នៅខេត្តឧត្តរមានជ័យនឹងធ្វើការបញ្ជូនមកឱ្យខេត្តសៀមរាបប្រើប្រាស់ក្នុងពេលឆាប់ៗនេះ

នៅរសៀលថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២០ នៅសាលប្រជុំលេខ១​ សាលាខេត្តសៀមរាប​ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី​ ការចុះពិនិត្យសាងសង់គ្រឹះបង្គោល​ តម្លេីងបង្គោល​ អូសខ្សែបញ្ជូនអគ្គិសនី​ និងកាប់សម្អាតដេីមឈេីតាមបណ្តោយគន្លងខ្សែបញ្ជូន​ អគ្គិសនីតង់ស្យុងខ្ពស់​ ២៣០គី...

សូមទស្សនា​វីដេអូ :​ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចំនួន​ ៣៨ខ្សែ​ ដែលមានប្រវែង​ ១០៨,៧៤គីឡូម៉ែត្រ​ និងស្តារ-កែលម្អដងស្ទឹងសៀមរាប​ ក្រុងសៀមរាប។

រដ្ឋបាលខេត្តសូមផ្ញេីសារលិខិតជូនពរសូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥...

រដ្ឋបាលខេត្តសូមអំពាវនាវដល់សាធារណជនចូលរួមថវិកាតាមលទ្ធភាព និងសិទ្ធាជ្រះថ្លា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ-១៩

ដើម្បីជួយទ្រទ្រង់នឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលតបតាមសេចក្តីអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ សាធារណជនដែលចង់ផ្តល់អំណោយជាថវិកាទាំងអស់សូមមេត្តាផ្ញើចូលគណនី ដូចខាងក្រោម ៖ ១...

ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ និងលោកឧកញ៉ា ង៉ូវ សៀមឈុន បរិច្ចាគថវិកា ២ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាលតាមរយៈឯកឧត្តម អភិបាលខេត្ត

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ថវិកាចំនួន ២ម៉ឺនដុល្លារត្រូវបាន ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ និងលោក ឧកញ៉ា ង៉ូវ សៀមឈុន និងលោកជំទាវ យិន សៀកមុយ ម្ចាស់សណ្ឋាគារអង្គរមីរ៉ាខ ក៏បាន...

ម៉ាស់ និង ជែលព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមទាំងបងប្អូនសប្បុរសជនត្រូវបានប្រគលជូនកងកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលក្រុង ស្រុក

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីប្រគល់អំណោយម៉ាស់ចំនួន ១៣ពាន់៥០០ម៉ាស់ និង ជែល ៣០កេស ព្រមទាំងគ្រឿងឧបភោគបរិភោគ មានអង្ករចំនួន ១៨តោន មី ៦០០កេស ,ត្រីខ ៣០០យួរ, ទឹកត្រី ៣០០យួរ និង ទឹកស៊ីអ៊ីវ ៣០០យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស...