រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សប្បុរសជនចូលរួមគាំទ្រជាថវិកា ១០០ដុល្លារជូនដល់រដ្ឋបាលខេត្ត លើការងារទប់ស្កាត់កូវីដ-១៩ ក្នុងខេត្តសៀមរាប

  • 693
  • ដោយ vannak

រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក ឯមសាំយូអែល ជាប្រជាពលរដ្ឋរស់នៅភូមិសាលាកន្សែង ឃុំ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានយកថវិកាចំនួន ១០០ដុល្លារ មកជូនដល់រដ្ឋបាលខេត្ត ដើម្បីបំពេញការងារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប។ នេះជាការបង្ហាញឲ្យឃើញនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ កម្លាំងមានសមត្ថកិច្ច ប្រជាការពារ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាប ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាបយ៉ាងមានប្រសិទ្ធភាព។ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមជូនពរ លោក ឯម សាំយូអែល និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។ រដ្ឋបាលខេត្ត បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន កុំមើលស្រាលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការ #៣កុំ_កុំនៅបន្ទប់បិទជិត_កុំនៅកន្លែងកុះករ_កុំប៉ះពាល់គ្នា#៣ការពារ_ត្រូវពាក់ម៉ាស់_ត្រូវលាងដៃ_ត្រូវរក្សាគម្លាតបុគ្គល

អត្ថបទទាក់ទង