នៅព្រឹកថ្ងៃពុធ ៤កើតខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាពក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដែលក្នុងនោះគឺផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះ។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាប្រឈមនៅពេលដែលប្រទេសយើងកើតមានជំងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ពលរដ្ឋ បើទោះបីប្រទេសយើងជាប្រទេសក្រីក្រមួយក៏ដោយ គឺយើងនៅមានលទ្ធភាពគ្រប់គ្រាន់អាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋយើងមិនអោយអត់អាហារទទួលទានឡើយ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពនិងអនុវត្តអោយបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល៕
ឯកឧត្តម អភិបាលខេត្តអញ្ជើញចូលរួមពិធី ប្រកាសអនុវត្តកម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩
- 428
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមប្រឹក្សាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ខ្លួនតាមប្រតិទិនដែលបានគ្រោងទុក
- 428
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅរដ្ឋបាលខេត្តសៀមរាប
- 428
- ដោយ vannak
-
សូមអបអរសាទរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានព្រឹទ្ធសភា នីតិកាលទី ៥ បោះឆ្នោតគាំទ្រជ្រើសរើសជា “អនុប្រធានទី១ ព្រឹទ្ធសភា”
- 428
- ដោយ vannak
-
សូមអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានព្រឹទ្ធសភា នីតិកាលទី ៥ បោះឆ្នោតគាំទ្រជ្រើសរើសជា “ប្រធានព្រឹទ្ធសភា”
- 428
- ដោយ vannak
-
អាជ្ញាធរខេត្តសៀមរាបប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិដែលស្ថិតនៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប
- 428
- ដោយ vannak
-
កិច្ចប្រជុំត្រួតពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិកា (ផអ៥) ឆ្នាំ២០២៤ និងពិនិតត្យអំពីវឌ្ឍនភាព បញ្ហាប្រឈម ក្នុងការអនុវត្តមុខងារដែលរាជរដ្ឋាភិបាលបានផ្ទេរជូនដល់រដ្ឋបាលក្រុង ស្រុក
- 428
- ដោយ vannak
-
សូមអបអរសាទរវិស័យអប់រំ នៃខេត្តសៀមរាបទទួលបានជ័យលាភី ក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤
- 428
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពីការចុះពិនិត្យការអភិវឌ្ឍ និងការគ្រប់គ្រងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
- 428
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
- 428
- ដោយ vannak
-
សិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទាន (កម្ចី) ដល់សមាជិកសហគមន៍ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម
- 428
- ដោយ vannak