នាព្រឹកថ្ងៃចន្ទ ១០កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា បានជួបសំណេះសំណាល និងទទួលអំណោយមានមុង៣០០ និងភួយ១០០ ពីមន្ទីរសុខាភិបាលខេត្តសៀមរាបដើម្បីជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងពេលដែលកំពុងជួបនូវវបត្តិជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តសៀមរាប។នាឱកាសនោះ លោកនាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ លោកប្រធាន និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺបញ្ជាក់ពី ទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវអំណោយនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។លោកនាយកសូមជូនពរដល់លោកប្រធាន និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត សូមជួបប្រទះនូវ សុខភាពល្អ សេចក្ដីសុខ សេចក្ដីចម្រើនតរៀងទៅ។
មន្ទីរសុខាភិបាលខេត្តសៀមរាបបានប្រគល់អំណោយជូនសាខាកាកបាទកក្រហមកម្ពុជាខេត្តសៀមរាប
- 480
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 480
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 480
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 480
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 480
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 480
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 480
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 480
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 480
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 480
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 480
- ដោយ vannak